៤ ចំណុច អ្នកគួរដឹង បើចង់សន្សំលុយពីដើមខែទៅ
- 2018-04-05 06:08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុច អ្នកគួរដឹង បើចង់សន្សំលុយពីដើមខែទៅ
ចន្លោះមិនឃើញ
មនុស្សមិនតិចអ្នកទេដែលបរាជ័យក្នុងការសន្សំលុយ។ ភាគច្រើនគេចូលចិត្តកុហកខ្លួនឯងថាចាំមានលុយចាំសន្សំ តែដល់ពេលមានហើយបែរជាចំណាយលើសខ្ទង់ទៅវិញ។ កញ្ញា សូមណែនាំនូវចំនុចខ្លះៗ ដែលអ្នកគួរដឹងប្រសិនបើចង់សន្សំលុយពីដើមខែទៅ៖
១. ទូទាត់ចំណូលដែលរកបាន
ពិនិត្យមើលគណនីសាច់ប្រាក់ក្នុងខែនេះ តើអ្នកអាចរកចំណូលបានប៉ុន្មាន? ការទូទាត់ចំណូលអាចធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការបែងចែកលុយសម្រាប់សន្សំ។
**២. រៀបចំក្បួនចំណាយផ្សេងៗ**
ដើម្បីជៀសវាងការចំណាយខុសខ្ទង់ អ្នកគួរផ្តោតទៅលើរបស់ដែលត្រូវការជាមុនសិន ជាជាងការចំណាយទៅលើរបស់ដែលចង់បានតាមចិត្ត។ អ្នកក៏ត្រូវគិតដែរថា ការចំណាយដែលត្រៀមទុកនេះសក្ដិសមទៅនឹងចំណូលដែរឬអត់?
៣. រៀបលំដាប់ចំណាយដែលមិនអាចខ្វះបាន
កុំមើលរំលងចំណុចនេះឱ្យសោះ។ មានរបស់ជាច្រើនដែលអ្នកត្រូវការចាយវាយប្រចាំថ្ងៃ ដោយមិនអាចខ្វះបាន ឧទាហរណ៍ដូចជាការស្នាក់នៅ ថ្លៃសាំង ឬការហូបចូកជាដើម។
៤. ចេះបត់បែន
ពេលខ្លះចំណូលអាចច្រើនជាងចំណាយ ចំណាយក៏អាចលើសចំណូលដែរ ដូច្នេះអ្នកគួរចេះថ្លឹងថ្លែងទៅតាមកាលៈទេសៈ ពុំនោះទេអ្នកនឹងបរាជ័យក្នុងការសន្សំប្រាក់ម្តងទៀតមិនខាន៕
ចុចអាន៖