ជួប​សហគមន៍​បង្កើត​ជំនួញ​បច្ចេកវិទ្យា​ រក​វិធី​ដោះស្រាយ​បញ្ហា

  • 2018-04-05 07:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មេសា វិទ្យាស្ថាន​ជាតិ​និបទីក (NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​​រៀបចំ​កម្មវិធី​ជួប​ជាមួយ​សហគមន៍​ក្រុមហ៊ុន​បង្កើត​ធុរកិច្ច​ថ្មី​ លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​ (ICT)។

ក្នុង​ពីធី​នោះ​មាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ​និង​ទូរគមនាគមន៍​​ លោក សេង សុភាព ប្រធាន​វិទ្យាស្ថាននីបទីក ក្រុមហ៊ុន​បង្កើត​ធុរកិច្ច​ថ្មី និស្សិត សហគមន៍​​បច្ចេកវិទ្យា​ និង​ដៃ​គូរ​អភិវឌ្ឍន៍​នានា។

ឯកឧត្ដម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ​និង​ទូរគមនាគមន៍​​មាន​ប្រសាសន៍​ថា ការ​រៀបចំការ​ជួបជុំ​នេះ ក្នុង​គោល​បំណង​ដើម្បី​​​ស្វែង​យល់ពី​បញ្ហា​និង​ការ​រក​ដំណោះ​ស្រាយ​​ ក្នុង​ការ​ឈាន​ទៅ​រៀប​ចំ​«គោលនយោបាយ​ស្ដី​ពី​ការ​បង្កើត​ធុរកិច្ច  វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន (ICT)» ក្នុង​ប្រទេស​កម្ពុជា។

តាម​រយៈ​ការ​ធ្វើ​ការ​រួមគ្នា​រវាង​អ្នក​រៀប​ចំ​គោល​នយោបាយ និង​អ្នក​ទទួល​ផល​ពី​គោល​នយោបាយ បង្ហាញ​ពី​ភាព​ជា​ដៃ​គូរ​រវាង​រដ្ឋាភិបាល និង វិស័យ​ឯកជន។ វា​ក៏​បាន​ផ្ដល់​ធាតុ​ចូល​រួម​ពី​គ្រប់​សមាសភាគ ដើម្បី​ស្វែង​រក​​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត ចំពោះ​ការ​បង្កើត​គោល​នយោបាយ​ស្ដី​ពី​ការ​ធុរកិច្ច​ក្នុង​វិស័យ ICT នៅ​ថ្ងៃ​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី