ICT Award បើករដូវកាលថ្មី មានស្នាដៃអីថ្មីប្លែក អាចដាក់ពាក្យប្រកួតប្រជែងបាន
- 2018-03-22 04:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ICT Award បើករដូវកាលថ្មី មានស្នាដៃអីថ្មីប្លែក អាចដាក់ពាក្យប្រកួតប្រជែងបាន
ចន្លោះមិនឃើញ
Cambodia ICT Award ជាកម្មវិធីប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យា ពានរង្វាន់ថ្នាក់ជាតិលើកទី ៤ ដែលរៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្ហាញនូវសមិទ្ធិផលជោគជ័យវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។ ដើម្បីជំរុញលើកទឹកចិត្តដល់សិស្សនិស្សិត បណ្ដាក្រុមហ៊ុនឯកជន ក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច Star-Ups និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានផលិតផលនិងសេវាកម្មនៃគំនិតបង្កើតថ្មីលើវិស័យបច្ចេកវិទ្យា អាចចូលរួមដាក់ពាក្យប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកពានរង្វាន់ និងជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យ ICT នៅកម្ពុជា។
ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ ២០១៨ នឹងទទួលបានប្រាក់លើកទឹកចិត្ត ១ម៉ឺនដុល្លារអាមេរិក (ជយលាភីលេខ១) បីពាន់ដុល្លារ (ជយលាភីលេខ២) និង ពីរពាន់ដុល្លារ (ជយលាភីលេខ៣) រីឯជ័យលាភីល្អផ្ដាច់គេក្នុងវិស័យនិមួយៗ នឹងទទួលបានរង្វាន់ទឹកប្រាក់ ពីរពាន់ដុល្លារ។ រង្វាន់មិនត្រូវបានផ្ដល់ជួនត្រួតគ្នាឡើយ ម្ចាស់ជយលាភីទទួលបានតែរង្វាន់ធំបំផុតតែមួយគត់។
ការប្រកួតប្រជែងនេះ ចែកចេញជាប្រភេទពានរង្វាន់ និងវិញ្ញាសាប្រកួតខុសៗគ្នាដែលមានចំនួនប្រាំមួយ ដូចខាងក្រោម៖
១ ការបង្កើតធុរកិច្ច
២ មាតិកាឌីជីថល
៣ វិស័យឯកជន
៤ ការរួមចំណែកទទួលខុសត្រូវក្នុងសង្គម
៥ វិស័យសាធារណៈ
៦ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍
កម្មវិធីប្រកួតប្រជែងនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពី ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ និងឈប់ទទួលពាក្យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។ បន្ទាប់ពីជម្រុះជុំទី១ បេក្ខជនដែលជាប់វគ្គជម្រុះទាំងអស់ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងរបស់ពួកគេទៅកាន់ចៅក្រម ដែលមានសមាសភាពមកពីក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ក្នុងវគ្គពាន់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រោយពេលជ្រើសរើសវគ្គជម្រុះមានបេក្ខជនតែ ១២ ប៉ុណ្ណោះ នឹងត្រូវជ្រើសរើសចូលរួមប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពេលធ្វើការវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត អត្ថប្រយោជន៍ដល់សង្គម គុណភាពភាពទុកចិត្តនៃផលិតផល និងកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងគម្រោង។
ជយលាភី ៦រូប នឹងត្រូវជ្រើសរើសក្នុងវិស័យនិមួយៗ នឹងមានតែជ័យលាភី ៣រូបប៉ុណ្ណោះដែលត្រូវជ្រើសរើសសម្រាប់ពាន់រង្វាន់ចុងក្រោយ ដែលត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។ បេក្ខជនដែលចូលរួមក្នុងឆ្នាំ ២០១៨ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។
សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនេះ អាចទាញយកពីគេហទំព័រ cambodiaictaward ដោយផ្ទាល់ រួចបំពេញពាក្យចុះឈ្មោះតាមរយៈទម្រង់ពាក្យអេឡិចត្រូនិក បន្ទាប់មកផ្ញើ URL វីដេអូនៅលើ Youtube មុននឹងចុច Submit។
បេក្ខជន/ ក្រុមហ៊ុន ត្រូវដាក់សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនិងឯកសារពាក់ព័ន្ធ ដទៃទៀតក្នុងស្រោមសំបុត្របិទជិតដោយដៃ ជាមួយត្រាបញ្ជាក់ក្រុមហ៊ុនរបស់សាម៉ីខ្លួនហើយផ្ញើរទៅកាន់អាស័យដ្ឋាន ខាងលើ ឬអ៊ីម៉ែលមកអាស័យដ្ឋាន info@cambodiaictaward.com។
ព័ត៌មាបន្ថែមសូម ទំនាក់ទំនងតាមរយៈ លោក ស៊ុន រ៉ាពីដ ទូរសព្ទលេខៈ ០១៦ ៨៦៨៩ ៨៤ Email: rapid@niptict.edu.kh ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អត្ថបទបន្ត៖