ប្រពន្ធលួចថតរូបប្តី ដើរកាន់ដៃកូនស្រីអស់ជាង ៤ឆ្នាំ និងគ្រោងធ្វើរឿងរំជួលចិត្តមួយ

  • 2018-04-05 08:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Reddit ម្នាក់ មាន​ឈ្មោះ​ថា MrsIronbad បាន​ចែករំលែក​រូបថត​ជា​ច្រើន​សន្លឹក ដែល​ខ្លួន​បាន​លួច​ថត​យ៉ាង​សម្ងាត់​តាំង​ពី​ឆ្នាំ​ ២០១៤ ដោយ​បង្ហាញ​ឲ្យ​ឃើញ ប្តី និង​កូន​ស្រី​ដើរ​កាន់​ដៃ​គ្នា​តាំង​ពី​នាង​នៅ​តូច។

​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ខាង​លើ បាន​បង្កើត​បណ្តុំ​រូបថត និង​និយាយ​ថា ប្តី​របស់​ខ្លួន​មិន​បាន​ដឹង និង​ឃើញ​រូបថត​ទាំង​នោះ​ឡើយ។

ម្ដាយ​ដ៏​អស្ចារ្យ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​កំពុង​រៀបចំ​គម្រោង​ដើម្បី​បង្កើត​វីដេអូ​មួយ​ដោយ​ប្រើ​រូបថត​ទាំង​នោះ សម្រាប់​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​របស់​កូនស្រី ឬ ប្រហែល​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង៕

ចង់​ដឹង​ថា រូបថត​ទាំង​នោះ​បង្កប់​អត្ថន័យ​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង