CL ដាក់១ម៉ាត់ឆ្អែត តបអ្នក​លេង Instagram ម្នាក់ក្រោយ​ថា​នាង​ជាស្រីធាត់

  • 2018-04-05 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Instargram ម្នាក់​បាន​ថា​ចំ​ៗ​ ឲ្យ​តារា​ចម្រៀង​ K-Pop CL នូវ​ពាក្យពេចន៍​មិន​សម​រម្យ​មួយ​ចំនួន។ ប៉ុន្តែ​មិន​បង្អង់​យូរ​ សាមី​ខ្លួន​តារា​ស្រី​ត្រូវ​បាន​គេ​ថា​ ឲ្យ​នោះ​ក៏​បាន​តប​វិញ​មួយ​ឆ្អែត។

ថ្ងៃ​ព្រហស្បតិ៍​ ទី​ ០៥ ខែមេសា​នេះ​ CL បាន​បង្ហោះ​រូប​ពីមុន​របស់​នាង​លើ​ Instagram Story។ ស្រាប់​តែ​ឃើញ​ភ្លាម​ អ្នក​ប្រើ​អ៊ីនធឺណិត​ម្នាក់​បាន​បញ្ចេញ​មតិ​រិះគន់​ថា៖ "ឈប់​ទៅ! រូប​ពីមុន? អ្នកណា? រក​កញ្ចក់​ហើយ​ឆ្លុះមើល​ខ្លួន​ឯង​ទៅ! អ្នក​គឺ​ជា​ស្រី​ធាត់​ ៧៨​គីឡូ និងជាមនុស្ស​ប៉ិនកុហក!” ។

គ្រាន់​តែ​ឃើញ​ខមមិន​នោះ​ភ្លាម​ ម្ចាស់​បទ​ "Baddest Female” បាន​តប​ថា៖ "ទើប​តែ​ឆ្លុះ​កញ្ចក់​ ហើយ​និយាយ​តាម​ត្រង់​ខ្ញុំ​ស្រឡាញ់​ពេញ​ចិត្ត​ អ្វី​ដែល​បាន​ឃើញ​ណាស់!!!”។

យ៉ាងណា​មិញ​ អ្នក​ស្អប់​នៅ​តែ​ស្អប់​ ស្រប​ពេល​អ្នក​គាំទ្រ​ជាច្រើន​តែង​ពេញ​ចិត្ត​នូវ​អ្វី​ដែ​ល​ CL មាន​ជានិច្ច្៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី