ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ ថ្ម​ខ្លាំង​ប្រើ​​​ដល់ ៥០ ​ថ្ងៃ​ តែ​តម្លៃ​ត្រឹម ២០០ ដុល្លារ

  • 2018-04-06 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Blackview ប្រកាស​ចេញ​លក់​នូវ​ស្មាតហ្វូន P10000 Pro ដែល​មាន​ចំណុច​ពិសេស​ប្រើ​ថាមពល​ថ្ម​ធំ​ដល់​ទំហំ ១១ ០០០mAh។ ធានា​ថ្ម​កាន់​ក្នុង​ការ​ប្រើប្រាស់​ទូទៅ​បាន​រយៈ​ពេល ៧ ​ថ្ងៃ និង Standby បាន​ដល់ ៥០ ​ថ្ងៃ ហើយ​ប្រើប្រាស់​ឆ្នាំង​សាក​កម្លាំង 5V/5A ដែល​សាក​ពី ០ ទៅ ១០០ ភាគរយ ​ប្រើ​ពេល​ត្រឹម ២ ម៉ោង និង ២៥ នាទី ។​

និយាយ​ពី​កម្លាំង​ម៉ាស៊ីន ម៉ូឌែល​នេះ​បំពាក់​អេក្រង់​ទំហំ ៥,៩៩ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៩ ដែល​ប្រើ​កាមេរ៉ា​ភ្លោះ​មុខ 13+0,3MP និង​ខាង​ក្រោយ 16+0,3MP អម​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​និង​ផ្ទៃ​មុខ​មិន​ចាញ់​ស្មាតហ្វូន​ធន់​ខ្ពស់​ឯ​ទៀត។​

អម​កម្លាំង​ម៉ាស៊ីន​ធន់​កណ្តាល​ប្រើ RAM 4GB/64GB ROM បន្សំ​ឈីប MediaTek Helio P23 ដំណើរការ​លើ Android 7.1។ ​បច្ចុប្បន្ន​មាន​លក់​លើ​គេហទំព័រ AliExpress ក្នុង​តម្លៃ ២០០ ដុល្លារ

ទស្សនាវីដេអូខាងក្រោម:

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី