ចង់​បិទ Website សម្ងាត់​កុំ​ឲ្យ​ក្មេង​បើក​មើល​បាន​លើ​កុំព្យូទ័រ មក​សាក​វិធី​នេះ!

  • 2018-04-06 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុផល​ជា​ច្រើន​ដែល​អ្នកប្រើប្រាស់​ព្យាយាម​ចង់ Block Website ឬ​គេហទំព័រ​ណា​មួយ​មិន​ឲ្យ​ដំណើរការ​ទៅ​បាន​នៅ​លើ​កុំព្យូទ័រ។ ដោយ​គេហទំព័រ​ខ្លះ​មាន​ផ្ទុក​នូវ Virus, ខ្លះ​ភ័យ​ព្រួយ​ក្នុង​ការ​លួច​យក​ទិន្នន័យ និង​មួយ​ចំនួន​តូច​ក៏​ភ័យ​ព្រួយ​ពី​ការ​លួច​បើក​គេហទំព័រ​មិន​គប្បី​សម្រាប់​កុមារ។

វិធី​ពេញ​និយម​នៃ​​ការ​បិទ​គេហទំព័រ​តាម​រយៈ​ឯកសារ HOSTS ក្នុង​កុំព្យូទ័រ ១០០ ភាគរយ​អាច​ទទួល​បាន​លទ្ធផល​យ៉ាង​ពិត​ប្រាកដ។ ទៀត​សោត​ក៏​ពិបាក​នឹង​ឲ្យ​ក្មេង​តូចៗ រាវ​បើក​ដំណើរការ​បាន​វិញ​ណាស់ ហើយ​វិធី​នេះ​បាន​សាកល្បង​ជោគជ័យ​លើ​ម៉ាស៊ីន​ប្រើ​ប្រព័ន្ធ Windows 7 និង Windows 8។

  • ត្រូវ​ប្រាកដ​ថា​អ្នក​មាន​សិទ្ធ​ប្រើ Administrator ហើយ​ចូល​ទៅ​កាន់ C:\Windows\System32\drivers\etc\
  • Right Click លើ​ឯកសារ Hosts > យក​ពាក្យ Properties > រើស​យក Security > ចុច​លើ Administrators > ចុច OK

(សូម​ Copy ឯកសារ Hosts ទុក​ជា​មុន ករណី​អ្នក​ច្រឡំ​លុប​ឬ Error បែប​ណា​មួយ អាច​មាន​ផ្លូវ​យក​មក​វិញ​បាន)

  • ចុច​ពីរ​ដង​លើ​ឯកសារ Hosts > រើស​យក​កម្មវិធី​សម្រាប់​បើក Edit ណា​មួយ អាច​ជា Notepad
  • អូស​មក​ក្រោម​គេ​បង្អស់​អ្នក​នឹង​ឃើញ "# 127.0.0.1 localhost" និង "# ::1 localhost"
  • នៅ​ខាង​ក្រោម​នេះ​អ្នក​អាច​បញ្ចូល​អាសយដ្ឋាន​នៃ​គេហទំព័រ​ដែល​អ្នក​ចង់​បិទ ដើម្បី​ធ្វើ​វា​គ្រាន់​ចុះ​បន្ទាត់​មួយ - វាយ​លេខ 127.0.0.1 ហើយ​វាយ​បញ្ចូល​ឈ្មោះ​នៃ​គេហទំព័រ
  • ឧបមា​ចង់​ Block គេហទំព័រ Google អ្នក​គ្រាន់​វាយ​ថា "127.0.0.1 www.google.com"
  • បិទ​ឯកសារ Hosts រើស​យក Save ជា​ការ​ស្រេច (ធ្វើ​ការ Reboot ម៉ាស៊ីន​ដើម្បី​ឃើញ​លទ្ធផល)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ កៅ រក្សា