មិន​ចង់​ឲ្យរូបភាព​ស្អាត​​ផុត​ពី​ភ្នែក​ទាន់ មុខងារ Siri អាច​ជួយ​បាន

  • 2018-04-05 04:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ស្ថានភាព​ណា​ក៏​ដោយ​ការ Unlock ទូរសព្ទ ហើយ​ចុច​ថតរូប អាច​ខកខាន​ទិដ្ឋភាព​ណាមួយ ខណៈ​សកម្មភាព​កើតឡើង​ភ្លាមៗ។ តែអ្នក​អាច​ប្រើ Siri ជួយ​ថតរូប​ជំនួស​។ 

ពេល​កែប្រែ​ Settings អ្នក​អាច​ថតរូប​ក្នុង​ទម្រង់​ណា​មួយ ជាមួយ​ការ​បញ្ជា​ដោយ​សំឡេង សូម្បី​តែ​ពេល​ទូរសព្ទ​អ្នក Lock។ 

ដើម្បី​ជៀសវាង​ចំណាយ​ពេល​ប៉ុន្មាន​វិនាទី ប្រើ Touch ID, Face ID ឬ​ប្រើ Passcode ក្នុង​ការ Unlock iPhone អ្នក​អាច​បើក​ដំណើរការ​ចូល​ប្រើ Siri ពី​អេក្រង់ Lock តែ​ម្តង​។ 

ចូល​ទៅ​កាន់ Settings > Siri & Search ហើយ​ចុច​ប៊ូតុង​បើក​ដំណើរការ Allow Siri When Locked។ បើ​ចង់​ដាស់ Siri លើ iPhone បាន​ពេល Lock ដោយ​មិន​ចាំ​បាច់​ចុច​ប៊ូតុង អ្នក​ក៏​អាច​ចុច​ប៊ូតុង​បើក​ដំណើរការ Listen for "Hey Siri."។ 

គួរ​ដឹង​ដែរ​ថា ពេល​អ្នក​បើក​ដំណើរការ Hey, Siri ពេល​ទូរសព្ទ Lock អ្នក​ផ្សេង​អាច​ចូល​ប្រើប្រាស់​ព័ត៌មាន ដូចជា បញ្ជី​លេខ​ទូរសព្ទ, ផ្ញើ​សារ​ជា​អក្សរ​, មើល​ការ​ណាត់​ជួប​ក្នុង​ប្រតិទិន និង​ធ្វើការ​ហៅ​ចេញ​។ 

ការ​បើក​ដំណើរការ Siri ពី​អេក្រង់ Lock អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា​ទាំង​នេះ​៖

  • Take a picture ឬ Take a photo ក្រោយ​មក Siri នឹង​បើក​កម្មវិធី Camera។
  • Take a square picture
  • Take a panoramic picture
  • Take a video
  • Take a slo-mo video

រាល់ Mode សម្រាប់​រូបភាព និង​វីដេអូ​នឹង​ដំណើរការ លើកលែង​តែ Portrait mode។ លើ iPhone X មាន Portrait mode តែ Siri មិន​ដឹង ហើយ​ក៏​បើក​កម្មវិធី Camera ជាមួយ Photo mode ធម្មតា​ជំនួស​វិញ​។ មួយវិញទៀត ពេល​អ្នក​បញ្ជា Take a selfie ឬ Take a square selfie មុខងារ Siri នឹង​បើក​កម្មវិធី Camera ដោយ​ប្រើ​កាមេរ៉ា​មុខ​ ជាមួយនឹង Mode ធម្មតា​ជំនួស​វិញ​៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី