តារាជើង​ចាស់​ឥណ្ឌា Salman Khan ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​សម្លាប់​សត្វព្រៃ

  • 2018-04-06 02:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​មួយ​កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ទាក់ទង​នឹង​តារា​បូលីវូដ​ដ៏​ល្បី​ Salman Khan ដែល​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ ៥ឆ្នាំ។

តុលាការ​ទីក្រុង​ Jodhpur បាន​ពិន័យ​ Salman នូវ​ទឹក​ប្រាក់​ចំនួន​ ១៥៤ដុល្លារ​ នូវ​ករណី​ដែល​លោក​បាន​ព្យាយាម​ប្រមាញ់​សត្វ​ព្រៃ​ដ៏​កម្រ​មួយ​ប្រភេទ​កាល​ពី​ឆ្នាំ​ ១៩៩៨។ អ្វី​ដែល​ធ្ងន់ធ្ងរ​ពី​លើ​នេះ​ទៅ​ទៀត​នោះ​គឺ​ លោក​ត្រូវ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ ៥​ឆ្នាំ​ឯណោះ។

ដើម​ហេតុ​ដំបូង​ កើត​ឡើង​នៅ​ពេល​ដែល​ លោក​ Khan បាន​សម្លាប់​សត្វ​ប្រើស​ម្យ៉ាង​នៅ​ឥណ្ឌា​ ដែល​ជា​ប្រភេទ​ដែល​ប្រទេស​នេះ​ព្យាយាម​ការពារ​បំផុត។ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​អំឡុង​ពេល​លោក​កំពុង​ថត​រឿង។ ចំណែក​តារា​សម្ដែង​ ៤​នាក់​ផ្សេង​ទៀត​ដែល​ សម្ដែង​ក្នុង​រឿង​នោះ​ជាមួយ​ Khan ក៏​ត្រូវ​ជាប់​ទោស​ដែរ​នាពេល​នោះ​ ប៉ុន្តែ​ក្រោយ​រក​ឃើញ​ថា​ពួកគេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ ដូចនេះ​តុលាការ​ក៏​បាន​សម្រេច​លើក​លែង​ទោស។

ទោះ​ជា​យ៉ាង​ណា​ តារា​ប្រុស​វ័យ​ ៥២​ឆ្នាំ​រូប​នេះ​ អាច​ដាក់​ពាក្យ​តវ៉ា​ នឹង​សាលក្រម​នេះ​បាន​ នៅ​តុលាការ​ជាន់​ខ្ពស់។ ប៉ុន្តែ​ យ៉ាង​ហោច​ណាស់​លោក​ក៏​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​នៅ​ក្នុង​ពន្ធនាគារ​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី