មកដឹង ភាពខុសគ្នាទាំង ៥ រវាងកន្លែងធ្វើការនៅជប៉ុន និងអាមេរិក
- 2018-04-06 02:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ភាពខុសគ្នាទាំង ៥ រវាងកន្លែងធ្វើការនៅជប៉ុន និងអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនធំៗជាច្រើនដូចជា Amazon, Alphabet និង Facebook ឥលូវនេះមានបុគ្គលិករហូតដល់រាប់ពាន់នាក់ជុំវិញពិភពលោក ដែលជាហេតុធ្វើឲ្យពួកគេមានចំណូលកើនឡើង។ ដោយឡែកនៅ ប្រទេសជប៉ុនវិញ កំពុងទទួលយកជនបរទេសមកធ្វើការកាន់តែច្រើនឡើងៗ។
ខាងក្រោមនេះគឺជាភាពខុសគ្នាទាំង ៥ រវាងកន្លែងធ្វើការនៅជប៉ុន និងអាមេរិក ៖
១. កន្លែងធ្វើការនៅជប៉ុនផ្លូវការជាងអាមេរិក
បុគ្គលិកនៅជប៉ុនតែងស្លៀកពាក់របៀបផ្លូវការជានិច្ចនៅកន្លែងការងារ ចំណែកឯនៅអាមេរិកវិញបុគ្គលិកភាពច្រើនស្លៀកពាក់ធម្មតារបៀបខោអាវនៅផ្ទះ ឬដើរលេងមកកន្លែងការងារ។ លើសពីនេះទៀតបុគ្គលិកនៅជប៉ុនទាំងអស់មិនហៅឈ្មោះគ្នាចំៗនោះទេ ព្រោះគេគិតថាវាជាការមិនសមគួរ ជំនួសឲ្យការហៅតាមមុខដំណែងរបស់បុគ្គលិកនីមួយៗវិញ។
២. នៅក្នុងក្រុមហ៊ុនជប៉ុន បុគ្គលិកត្រូវទទួលការយល់ព្រមពីថ្នាក់លើជាមុន ពេលធ្វើការសម្រេចចិត្ត
ក្នុងចំណុចនេះមានន័យថា បុគ្គលិកជប៉ុនទាំងអស់ត្រូវតែផ្ដល់ដំណឹងទៅថ្នាក់លើអំពីអ្វីដែលពួកគេកំពុងធ្វើ។ គ្រប់ការសម្រេចចិត្តទាំងអស់ មិនថាតូចឬធំនោះទេត្រូវតែឆ្លងកាត់ការបញ្ជា និងការទទួលស្គាល់របស់ចៅហ្វាយនាយ។
៣. កន្លែងធ្វើការនៅអាមេរិកផ្តោតលើបុគ្គល ចំណែកកន្លែងធ្វើការនៅជប៉ុនផ្តោតលើក្រុមទាំងមូល
ក្រុមហ៊ុននៅអាមេរិកភាគច្រើន ផ្ដោតលើការដឹកនាំតាមរបៀបបុគ្គលនិយម ខុសស្រលះពីជប៉ុនដែលផ្ដោតលើការដឹកនាំជាក្រុមទាំងមូល។ ពួកគេធ្វើការជាមួយគ្នាបានយ៉ាងល្អ និងលះបង់ដើម្បីជោគជ័យរបស់ក្រុមដូចគ្នាមិនថាជាមេ ឬកូនចៅនោះទេ។
៤. បុគ្គលិកជប៉ុនតែងជប់លៀងជាមួយគ្នាក្រោយម៉ោងធ្វើការ
បុគ្គលិកនៅជប៉ុន តែងត្រូវបានគេមើលឃើញថាទៅជប់លៀងជាក្រុមៗក្រោយបញ្ចប់ម៉ោងការងារ។ ទង្វើនេះបង្ហាញយ៉ាងច្បាស់ថា ពួកគេមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ហើយចេះស្រលាញ់គ្នាទៅវិញទៅមក និងជួយគ្នានៅកន្លែងការងារ។
៥. ក្នុងប្រទេសទាំង២ បុគ្គលិកធ្វើការច្រើនម៉ោង ហើយសម្រាកបានតិចតួច
ទាំងអាមេរិក និងជប៉ុនមានវប្បធម៌ការងារស្រដៀងគ្នាមួយគឺ បុគ្គលិកធ្វើការច្រើនម៉ោង និងមានពេលសម្រាកតិចប៉ុណ្ណោះបើប្រៀបធៀបនឹងប្រទេសអភិវឌ្ឍដទៃទៀត។ ជប៉ុនជាប់ឈ្មោះជាប្រទេសមានបុគ្គលិកធ្វើការយូរម៉ោងបំផុត ហើយជាហេតុធ្វើឲ្យមានមនុស្សជាច្រើនស្លាប់ដោយសារធ្វើការលើសលប់ម៉ោងទៀតផង៕
ចុចអាន ៖
អ្នកកើតខែកញ្ញា ទំនងជាឆ្លាត និងមានលក្ខណៈពិសេស ជាងអ្នកកើតខែផ្សេងៗ
មិនគួរឲ្យជឿ! ទទួលទានកាហ្វេ ៣ កែវក្នុងមួយថ្ងៃផ្ដល់ប្រយោជន៍នឹកស្មានមិនដល់