មិនគួរឲ្យជឿ! ទទួលទានកាហ្វេ ៣ កែវក្នុងមួយថ្ងៃផ្ដល់ប្រយោជន៍នឹកស្មានមិនដល់
- 2018-03-31 04:32:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ទទួលទានកាហ្វេ ៣ កែវក្នុងមួយថ្ងៃផ្ដល់ប្រយោជន៍នឹកស្មានមិនដល់
ចន្លោះមិនឃើញ
យោងតាមការសិក្សាថ្មីមួយឲ្យដឹងថា ការទទួលទានកាហ្វេ ៣កែវក្នុងមួយថ្ងៃអាចជួយលាងសម្អាតសរសៃឈាម និងការពារបេះដូងទៀតផង។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Sao Paulo រកឃើញថាអ្នកដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយការកកឈាមក្នុងសរសៃឈាមនៃបេះដូងរបស់ពួកគេ។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Andreia Miranda និយាយថា "នៅក្នុងការស្រាវជ្រាវនេះ យើងឃើញថាការញ៉ាំកាហ្វេច្រើនជាង ៣ កែវក្នុងមួយថ្ងៃ នឹងជួយកាត់បន្ថយបញ្ហាផ្សេងៗក្នុងសរសៃឈាមបេះដូង។"
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រទាំងនោះ មិនប្រាកដថាតើសារធាតុណាមួយនៅក្នុងកាហ្វេ ដែលជួយបង្កើនសុខភាពបេះដូងនោះទេ។ វាអាចជាជាតិកាហ្វេអ៊ីន ឬសារធាតុប្រឆាំងអុកស៊ីតកម្មណាមួយនៅក្នុងកាហ្វេ ដែលជួយដល់សុខភាពបេះដូងរបស់អ្នកទទួលទាន៕
ចុចអាន ៖
ខឹងចោរលួចពេក សម្រេចដាក់កាមេរ៉ាមុខផ្ទះ តែចុងក្រោយទទួលលទ្ធផលហួសចិត្តបំផុត
ចាស់ស្ទាវនៅចិន តែងខ្លួនកប់សេរ៊ី តែក្រោយដឹងអាយុពិតសឹងដាច់ផ្ងារគ្រប់គ្នា