Taeyoen លាត​ត្រដាង​ការពិត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង​ទាំង​អស់​គ្នា​​

  • 2018-04-06 13:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taeyoen ក្នុង​ក្រុម​ Girls's Generation​ លាត​ត្រដាង​ការពិត​ថា​ នាង​ស្អប់​បទចម្រៀង​របស់​ក្រុម​ Girls's Generation ទាំង​អស់​លើក​លែង​តែ​បទ​មួយ​​គត់​។

ជាក់ស្ដែង​ តារា​ចម្រៀង​ក្នុង​ក្រុម​ Girls's Generation​ រូប​នេះ​ប្រាប់​ស្ថានីយ៍​ទូរទស្សន៍​មួយ​ថា នាង​ពិត​ជា​ស្អប់​បទ​ចម្រៀង​ Gee តាំង​ពី​ឮ​ដំបូង​ភ្លាម​ម៉្លេះ​។

បទ​ចម្រៀង​ Gee

មិត្ត​រូម​ក្រុម​របស់​នាង​គឺ​តារា​ចម្រៀង​ Yuri បាន​បង្ហើប​ប្រាប់​ថា​ Taeyoen ស្អប់​បទ​ Gee រហូត​ដល់​យំ​ ព្រោះ​នាង​មិន​ចង់​សម្ដែង​ ឬ​ផ្សព្វផ្សាយ​ពី​វា​ទេ​។

តារា​ចម្រៀង​ Taeyeon បាន​សារភាព​ថា បទ​ចម្រៀង​ដែល​នាង​មិន​ចូលចិត្ត​គឺ​ នាង​បែរ​ជា​ធ្វើ​បាន​ល្អ​ទៅ​វិញ​ ដូច​ជា​ បទ​ចម្រៀង​ Gee, Hoot, និង​ បទ​ Lion Heart ។

បទ​ចម្រៀង​ Lionheart

យ៉ាងណាមិញ​ ក្នុង​ចំណោម​បទ​ចម្រៀង​របស់​ក្រុម​ Girls'Generation ទាំង​អស់​ ក៏​មាន​បទ​មួយ​ដែល​តារា​ចម្រៀង​ Taeyoen ចូលចិត្ត​ដែរ​គឺ​ Run Devil Run ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទថ្មី