ខ្លាំង! MV "Despacito" បំបែកឯកត្តកម្មថ្មី១ទៀត កើនចំនួន​មើលដល់ ៥ពាន់លានដង

  • 2018-04-07 04:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ល្បី​រន្ទឺ​ជុំវិញ​ពិភពលោក​មាន​ចំណង​ជើង​ថា​ "Despacito” បាន​ក្លាយ​ជា​វីដេអូ​ ដែល​មាន​ចំនួន​ទស្សនា​ច្រើន​ជាង​គេ​បង្អស់​មិនធ្លាប់​មាន​ពីមុន។

កាលពី​ពេល​កន្លងទៅ បទ​ចម្រៀង​របស់​ Luis Fonsi និង Daddy Yankee បាន​ក្លាយ​ជា​វីដេអូ​បទ​ចម្រៀង​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ ក្រោយ​ពី​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ ៣ពាន់​លានដង​លើ​ YouTube ។ ប៉ុន្តែ​ពេល​នេះ​ ចំនួន​ទស្សនា​​កើន​ឡើង​រហូត​ទៅ​ដល់​ ៥ពាន់លានដង​ ហើយ​បាន​បំបែក​ឯកត្តកម្ម​ថ្មី​ "First video to reach 5 billion views on YouTube"។

យ៉ាងណា​មិញ​ បទ​ចម្រៀង​ “See You Again” របស់​ Wiz Khalifa ជាមួយ​ Charlie Puth និង​ “Gangnam Style” របស់​ PSY នៅ​តែ​ជា​បទ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​បន្ទាប់​ពី “Despacito”។ តាម​រយៈ​ប្រជាប្រិយ​ភាព​ ហក់​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ អ្នក​គាំទ្រ​ជា​ច្រើន​រំពឹង​ថា​ បទ​នេះ​អាច​នឹងកើន​ចំនួន​ចូល​ទស្សនា​លើស​នេះ​ទៀត​ នា​ពេល​អនាគត៕

ប្រភព៖ hypebeast   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម