កប់យោបល់! ជនអន្ដោប្រវេសន៍ផ្លោះរបងចូលអាមេរិក ជាការឌឺដងឲ្យលោក ត្រាំ

  • 2018-04-08 06:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​បួន​នាក់​ដែល​មិន​អើពើ​ចំពោះ​វិធានការ​របស់​លោក ដូណាល់ ត្រាំ បាន​ជួយ​គ្នា​ផ្លោះ​របង​ពី​ទឹក​ដី ម៉ិកស៊ីកូ ចូល​ទៅ​ក្នុង​ទឹក​ដី អាមេរិក កាល​ពី​ថ្ងៃ​សុក្រ។

ក្នុង​ហេតុ​ការណ៍​នេះ គេ​ឃើញ​បុរស​បី​នាក់​បាន​ជួយ​រុញ​បុរស​ម្នាក់​ទៀត​ឲ្យ​ផ្លោះ​របង​ច្រែះ​ដ៏​ខ្ពស់ ដើម្បី​គេច​ខ្លួន​ចូល​ក្នុង​ទឹក​ដី​អាមេរិក​ដោយ​ខុស​ច្បាប់។ ការ​ផ្លោះ​របង​នេះ ចំណាយ​ពេល​តិច​ជាង ២ នាទី​ប៉ុណ្ណោះ តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​បុរស​ទាំង​បី​នាក់​។ ក្រោយ​ផ្លោះ​របង​បាន​សម្រេច បុរស​រូប​នោះ​បាន​រត់​កាត់​ដី​ខ្សាច់​ចូល​ក្នុង​ទឹក​ដី​អាមេរិក បាត់​ស្រ​មោល។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​ដូច​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​ប្រធានាធិបតី អាមេរិក ប្រកាស​ថា​នឹង​បញ្ជូន​កង​ទ័ព​រាប់​ពាន់​នាក់​ទៅ​ការពារ​មិន​ឲ្យ​ជនអន្ដោប្រវេសន៍​ឆ្លង​ដែន​ខុស​ច្បាប់ តាម​របង​ជញ្ជាំង​នេះ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន