ដូណាល់ ត្រាំ គ្រោងពង្រាយទាហាន ៤ពាន់នាក់ ការពារជញ្ជាំងព្រំដែន រហូតសាងសង់រួច

  • 2018-04-06 01:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​ថា លោក​គ្រោង​នឹង​ដាក់​ពង្រាយ​កងទ័ព​ឆ្មាំ​ជាតិ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ចន្លោះ​ពី ២ ០០០ ទៅ ៤ ០០០ នាក់ ដើម្បី​ការពារ​ជញ្ជាំង​ព្រំដែន​ដែល​កំពុង​សាងសង់។

ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​នឹង​រក្សា​ទុក​ពួកគេ​ទាំង​អស់ ឬ ត្រឹម​មួយ​ផ្នែក​ធំ​នៅ​ទី​នោះ រហូត​ទាល់​តែ​ជញ្ជាំង​ព្រំដែន​ដែល​ខ្លួន​ទាមទារ​បាន​សាងសង់​រួចរាល់។

ទោះ​បី​ជា​យ៉ាង​ណា សភា​បាន​ប្រឆាំង​នឹង​ការ​ស្នើសុំ​ទឹកប្រាក់​ទាំង​អស់​របស់​លោក ត្រាំ ហើយ​គេ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​លោក​នឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ផ្គត់ផ្គង់​ថវិកា​សម្រាប់​ការ​ដាក់​ពង្រាយ​កង​ទ័ព​នេះ។

លោក ត្រាំ បាន​អះអាង​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា កម្រិត​នៃ​ការ​ចរាចរណ៍​គ្រឿងញៀន និង​អន្តោប្រវេសន៍​ខុស​ច្បាប់ នៅ​តាម​ព្រំដែន​ភាគ​ខាងត្បូង​របស់​អាមេរិក គឺ «មិន​អាច​ទទួល​យក​បាន​ឡើយ»៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង