ងឿងឆ្ងល់គ្រប់គ្នាក្រោយឃើញ ដូណាល់ ត្រាំ យកបន្លែមួយក្តាប់ដាក់ជាប់ហោប៉ៅអាវ

  • 2018-03-19 02:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​រឿង​ប្លែកៗ និង​ចម្រូងចម្រាស​ជា​ច្រើន ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​ប្រធានាធិបតី​ទី ៤៥ រូប​នេះ បង្ហាញ​ខ្លួន​នៅ​ក្នុង​សេតវិមាន​ជាមួយ​រុក្ខជាតិ​បៃតង​មួយ​ក្ដាប់ ទំនង​ដូច​ជា​បន្លែ នៅ​ក្នុង​ហោប៉ៅ​អាវ​របស់​លោក។

ផ្ទុយទៅវិញ វា​មិន​ដូច​ជា​អ្វី​ដែល​ពួក​គេ​គិត​ឡើយ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​រុក្ខជាតិ​ម្យ៉ាង មាន​ឈ្មោះ​ថា Shamrock ដោយ​លោក ត្រាំ បាន​ដាក់​វា​នៅ​ក្នុង​ហោប៉ៅ ដើម្បី​គោរព​ចំពោះ​ការ​មក​ដល់​សេតវិមាន​របស់​នាយករដ្ឋមន្ត្រី​អៀរឡង់ លោក Leo Varadker។

នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ មេដឹកនាំ​ទាំង ២ រូប​បាន​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លោក ត្រាំ លើក​ឡើង​ថា លោក Varadker «បាន​ធ្វើ​ការងារ​យ៉ាង​ល្អ»។ ជា​មួយ​គ្នា​នេះ​ដែរ លោក ត្រាំ ក៏​បាន​សម្ដែង​ការ​ចាប់អារម្មណ៍ ចំពោះ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អៀរឡង់​ នា​ពេល​អនាគត​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏​ធ្លាប់​បាន​យក​រុក្ខជាតិ Shamrock មក​ដាក់​ក្នុង​ហោប៉ៅ​បែប​នេះ​ដែរ នៅ​ពេល​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អៀរឡង់ លោក Enda Kenny កាល​ពី​ឆ្នាំ ២០១៣៕

ចុច​អាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម