លោក ត្រាំ ចង់ដើរតាមគន្លងប្រធានាធិបតី​ហ្វីលីពីន សម្លាប់អ្នកជួញដូរគ្រឿងញៀនទាំងអស់

  • 2018-02-26 06:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បន្ត​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​បំណង​ក្នុង​ការ​សម្លាប់​អ្នក​ជួញដូរ​គ្រឿង​ញៀន អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

លោក ត្រាំ បាន​បំផុស​គំនិត​នេះ​ឡើង​តាម​រយៈ​ការ​មើល​ឃើញ​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា សិង្ហបុរី ដែល​ការ​កាត់​ទោស​ប្រហារ​ជីវិត​ គឺ​ជា​ការ​ចាំ​បាច់​សម្រាប់​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន។ រួម​ជា​មួយ​នឹង​ប្រទេស ហ្វីលីពីន ដែល​ប្រធានាធិបតី​លោក ឌូតឺតេ កំពុង​ដឹក​នាំ​ការ​បង្ក្រាប "សង្គ្រាម​គ្រឿង​ញៀន” យ៉ាង​បង្ហូរ​ឈាម។

យោង​តាម​ប្រភព​ចំនួន ៥ ផ្សេង​គ្នា​ឲ្យ​ដឹង​ដូចគ្នា​ថា លោក ត្រាំ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​អំពី​បញ្ហា​នេះ ហើយ​ជា​រឿយ​ៗ​លោក​និយាយ​ថា អ្នក​ជួញ​ដូរ​គ្រឿង​ញៀន គឺ​អាក្រក់​ដូច​ឃាតក​អីចឹង​ហើយ​ពួក​គេ​គួរ​តែ​ត្រូវ​កាត់​ទោស​ប្រហារជីវិត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ទទួល​បន្ទុក​រដ្ឋបាល​ប្រឆាំង​គ្រឿង​ញៀន គឺ​អ្នក​ស្រី Kellyanne Conway ឲ្យ​ដឹង​ថា "គោល​បំណង​របស់​លោក ត្រាំ គឺ​សម្លាប់​តែ​អ្នក​​ជួញ​ដូរ​ក្នុង​បរិមាណ​ច្រើន​តែ​ប៉ុណ្ណោះ។” ដោយ​សារ​រដ្ឋ​ជា​ច្រើន​កាត់​ទោស​ប្រហារ​ជីវិត​ឧក្រិដ្ឋជន សម្រាប់​ការ​សម្លាប់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ខណៈ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​បង្ក​ឲ្យ​មាន​ការ​ស្លាប់ និង​របួស​ជា​ច្រើន តែ​បែរ​ជា​មិន​ការ​ផ្ដន្ទាទោស​ធ្ងន់​ធ្ងរ​ទៅ​វិញ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី