លោក ត្រាំ ចង់ធ្វើក្បួនព្យុហយាត្រាដ៏ធំ ប៉ុន្តែមន្ត្រីថាអាចនឹងប្រឈមបញ្ហាចំបង ២

  • 2018-02-19 02:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី​យោធា​អាមេរិច​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់​សំណើ​ឲ្យ​ធ្វើ​ក្បួន​ព្យុហយាត្រា​​ដ៏​ធំ​មួយ។

យោង​តាម​មន្ត្រី​ការពារ​ជាតិ​ម្នាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​លោក ត្រាំ នៅ​តែ​ទទូច​ឲ្យ​មាន​ក្បួន​ព្យុហយាត្រា​ក្នុង​ទីក្រុង Washington នោះ​បញ្ហា​ចម្បង​ទី ១ គឺ​ការ​ប៉ះពាល់​ដល់​កាលវិភាគ​ហ្វឹក​ហាត់​ដ៏​សំខាន់​របស់​កងទ័ព។ លោក​បន្ត​ថា ក្បួន​នេះ​នឹង​ត្រូវ​ចូល​រួម​ដោយ​ទាហាន​រាប់​ពាន់​នាក់ , រថពាសដែក , មីស៊ីល និង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​គ្រឿង​ទៀត ដែល​វា​នឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​បម្លាស់ទី។

មន្ត្រី​ខាង​លើ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ បញ្ហា​ចម្បង​មួយ​ទៀត គឺ​ការ​ចំណាយ​ថវិកា​សម្រាប់​ព្រឹត្តិការណ៍​ទាំង​មូល​នេះ​តែ​ម្ដង។ តាម​ការ​ប៉ាន់​ប្រមាណ​ជា​បឋម​បង្ហាញ​ថា​ ការ​ចំណាយ​សរុប​អាច​នឹង​មាន​ចន្លោះ​ពី ៣ លាន ទៅ​ដល់ ៥០​លាន​ដុល្លារ។

ជាមួយ​គ្នា​ផង​ដែរ នាយក​គ្រប់គ្រង​ថវិកា​ជាតិ លោក Mick Mulvaney បាន​និយាយ​កាល​ពី​ថ្ងៃ ពុធ ថា​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក ក្បួន​ព្យុហយាត្រា​នេះ អាច​ចំណាយ​ចន្លោះ​ពី ១០ លាន ទៅ ៣០​ លាន​ដុល្លារ​ឯ​ណោះ។

គួរ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូប​នេះ ចង់​ឲ្យ​មាន​ការ​ហែ​ក្បួន​យោធា នៅ​លើ​វិថី Pennsylvania Avenuse ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន បន្ទាប់​ពី​លោក​បាន​ទស្សនា​ការ​ដង្ហែ​ក្បួន​របស់​យោធា នៅក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន