ដូណាល់ ត្រាំ ចង់ឲ្យគ្រូបង្រៀនកាន់កាំភ្លើង ដើម្បីបញ្ឈប់ការបាញ់សម្លាប់នៅសាលា

  • 2018-02-22 01:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា គ្រូ​បង្រៀន​កាន់​កាំភ្លើង អាច​ការពារ​ការ​បាញ់​សម្លាប់​នៅ​សាលា ដូច​ករណី​កាល​ពី​ថ្ងៃ​ទី១៤ ដែល​បណ្ដាល​ឲ្យ​មនុស្ស ១៧ នាក់​ស្លាប់ នៅ​ក្នុង​រដ្ឋ Florida ជាដើម។

«បុគ្គលិក​ដែល​មាន​កាំភ្លើង អាច​បញ្ចប់​ការ​វាយប្រហារ»។ លោក ត្រាំ និយាយ​យ៉ាង​ដូច្នេះ។

លោក ត្រាំ បាន​លើក​សំណើ​នេះ​ឡើង ស្រប​ពេល​ដែល​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុការណ៍​ខាង​លើ សុំ​ឲ្យ​លោក ត្រាំ ធ្វើ​ឲ្យ​ប្រាកដ​ថា​វា​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ បាន​គាំទ្រ និង​អំពាវនាវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ប្រវត្តិ ទៅ​លើ​អ្នក​ទិញ​កាំភ្លើង​យក​ទៅ​ប្រើប្រាស់​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​រស់​រាន​មាន​ជីវិត​ម្នាក់ បាន​បញ្ចុះបញ្ចូល​ឲ្យ​សមាជិកសភា Florida ធ្វើ​ការ​ត្រួត​ពិនិត្យ​កាំភ្លើង​ឡើង​វិញ​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម