“Black Panther” ដណ្ដើម​ចំណាត់​ថ្នាក់​ភាពយន្ត​កំពូល​​ទាំង​បី​ រក​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-04-08 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ពេល​នេះ "Black Panther” បំបែក​ឯកត្តកម្ម​មួយ​ទៀត​ហើយ។ ភាពយន្ត​ដែល​ជា​ស្នាដៃ​របស​ផលិតកម្ម Marvel និង Disney បាន​ឈាន​ជើង​ចូល​ចំណោម​កំពូល​ភាពយន្ត​ទាំង​បី​ ដែល​រក​ចំណូល​បាន​យ៉ាង​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សៅរ៍។

ភាពយន្ត​ដក​ស្រង់​ចេញ​ពី​សៀវភៅ​​ត្លុក​នេះ ចាប់​ដាក់​បញ្ចាំង​កាល​ពី​ជិត​២​ខែ​មុន ដែល​រក​ចំណូល​បាន​ ២,៣​លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ទឹក​ប្រាក់​សរុប​គឺ​កើន​ឡើង​ដល់​ទៅ ៦៥៩,៣​លាន​ដុល្លារ គិត​ត្រឹម​តែ​សុក្រ។ ចំពោះ​ពេល​នេះ "Black Panther” បំបាក់​ "Titanic” បាន​ហើយ​ ដោយ​ចំណូល​សរុប​នៅ​ពេល​នោះ​គឺ ៦៥៩,៥​លាន​ដុល្លារ។

ដោយឡែកភាពយន្ត​ដែល​នៅ​រក្សា​តំណែង​លេខ​ ១​ និង​លេខ​ ២ គឺ​រឿង "The Force Awakens” រក​ចំណូល​បាន ៩៣៩,៧​លាន​ដុល្លារ​និង "Avatar” រក​បាន​ ៧៦០,៥​លាន​ដុល្លារ​ គិត​តែ​នៅ​សហរដ្ឋ​អាមេរិក។

ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​លោក Ryan Coogler នេះ​រក​ចំណូល​បាន ១,២៩​ប៊ីលាន​ដុល្លារ​ទូទាំង​ពិភពលោក​ យក​ឈ្នះ​រឿង​ "Frozen”, “Star Wars: The Last Jedi”, “Beautiful and the Beast” និង "The Fate of the Furious”៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ