អ្នក​ថត​រូប​ម្នាក់​ត្រូវ​គេ​លួច​ឡេន​កាមេរ៉ា​លក់​លើ eBay ឃើញ​តម្លៃ​ធ្លាក់​ថ្លើម​ក្ដុក!

  • 2018-04-08 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក zvereff ជា​អ្នក​ថត​រូប​អាជីព​ម្នាក់ បាន​បាត់​ឡេន​កាមេរ៉ា Canon 50mm/f0.95 របស់​ខ្លួន កាល​ពី​សប្ដាហ៍​មុន អំឡុង​ពេល​រូប​គេ​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ប្រទេស​ម៉ិចស៊ីកូ ប៉ុន្តែ​ស្រាប់​រក​ឃើញ​វិញ​នៅ​លើ​វិបសាយ​លក់​ទំនិញ​អនឡាញ eBay ជាមួយ​តម្លៃ ៦ ៥១០០ ដុល្លារ។

ចំពោះ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់ ដំបូង​ឡើយ​លោក zvereff បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ Guadalajara ក្នុង​ប្រទេស​ម៉ិចស៊ីកូ។ នៅ​ពេល​ក្រោក​ឡើង​ឃើញ​ទ្វារ​របើក ហើយ​ក៏​បាត់​កាបូប​ដាក់​កាមេរ៉ា​មួយ ដែល​ក្នុង​នោះ​មាន​ទាំង​ឡេន​ផង​ Canon 50mm f/0.95 និង Mamiya 75mm f/3.5 lens។ តម្លៃ​ដើម​​នៃ​ឡេន Leica M-mount lens នោះ​ប្រមាណ​ជា ២ ៣០០ ដុល្លារ​ និង​កែវ​ឡេន​មួយ​ទៀត​តម្លៃ ៨០០ ដុល្លារ​ ដែល​លោក​​ zvereff កម្ម៉ង់​ទិញ​ពី eBay នៅ​ឆ្នាំ​ ២០១៣។

ពេល​ដឹង​ថា​បាត់ រូប​គេ​ក៏​បាន​បង្ហោះ​សារ​លើ IG ភ្ជាប់​ជាមួយ​រូបភាព​ឡេន។ ក្រោយ​មក​បាន​ប្រមាណ​ជា​មួយ​សប្ដាហ៍ ក៏​មាន​មិត្តភក្តិ​លោក zvereff បាន​ឃើញ​គេ​បង្ហោះ​លក់​ឡេន​មួយ​ស្រដៀង​នឹង​ឡេន​ដែល​បាត់។ រំពេច​នោះ បុរស​ជា​មិត្តភក្តិ​ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​លោក zvereff ឲ្យ​ពិនិត្យ​មើល។

បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​លេខ Serial នៅ​លើ​ឡេន ដែល​គេ​ដាក់​លក់​ក្នុង​វិបសាយ ជាមួយ​នឹង​លេខ​ដែល​បុរស​នោះ​ថត​ទុក​ក្នុង​ទូរសព្ទ​ដៃ គឺ​ដូច​គ្នា​បេះបិទ។

ក្រោយ​ដឹង​ដំណឹង​នេះ​ហើយ លោក zvereff បាន​ទាក់​ទង​ទៅ​ប៉ូលីស​នៅ​តំបន់​នោះ​ឲ្យ​ជួយអន្តរាគមន៍ និង​ទាក់​ទង​ទៅ​ខាង​វិបសាយ ebay ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ​ជូន​រូប​គេ​នោះ​ទេ។ បន្ទាប់​ពី​អស់​សង្ឃឹម​នឹង​តាម​យក​ឡេន​ជា​ទី​ស្រលាញ់​មក​វិញ បុរស​នោះ ក៏​បាន​និយាយ​មួយ​ឃ្លា​យ៉ាង​គួរ​អាណិតថា "ណ្ហើយ! ខ្ញុំ​មិន​រំពឹង​ថា យក​បាន​មក​វិញ​ទេ អូខេ! ឲ្យ​វា​ទៅ​ចុះ”៕

ឡេន​ដែល​ដាក់​លក់​លើ eBay
រូប​ឡេន​ដែល​ថត​ទុក​ក្នុង​ទូរសព្ទ​ដៃ

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី