ទីបំផុត! កូរ៉េខាងជើង ត្រៀមពិភាក្សាជាមួយអាមេរិកអំពីការលុបបំបាត់នុយក្លេអ៊ែរឆាប់ៗនេះ

  • 2018-04-09 02:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង​បាន​ប្រាប់​អាមេរិក​ជា​លើក​ដំបូង​ថា បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ពិភាក្សា​ជុំ​វិញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៃ​ឧប​ទ្វីប​កូរ៉េ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

មន្ត្រី​អាមេរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Reuters ថា​ក្នុង​ពេល​ថ្មី​ៗ​នេះ មន្រ្តី​អាមេរិក និង​មន្រ្តី​កូរ៉េ​ខាងជើង​​ទំនាក់ទំនង​ជា​សម្ងាត់ ដែល​កូរ៉េខាងជើង​បាន​បញ្ជូន​ដោយ​ផ្ទាល់​នូវ​សារ​លិខិត​នៃ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ជំនួប​កំពូល​នេះ។ ដោយ​ឡែក​ប្រធាន​ភ្នាក់ងារ​ស៊ើប​ការសម្ងាត់ (CIA) លោក Mike Pompeo ឲ្យ​ដឹង​ថា​ភ្នាក់​ងារ​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​បណ្ដាញ​ចារកម្ម​ដើម្បី​ធ្វើ​ការ​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​រវាង​លោក Trump និង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។

(លោក Mike Pompeo)

ជាមួយ​គ្នា​នេះ កូរ៉េខាងជើង​ចង់​ឲ្យ​កិច្ច​ប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​ក្នុង​ទីក្រុង ព្យុងយ៉ាង រដ្ឋធានី​របស់​ខ្លួន​តែ​ម្ដង។ ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា​រដ្ឋាភិបាល​របស់​លោក Trump យល់​ព្រម​សំណើ​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ៕

ចុចអាន ៖

អត្ថបទ៖ រ័ត្ន

អត្ថបទថ្មី