Khmer Real Estate​ មុន​បើក​រដូវ​កាល​ថ្មី​ បង្កើត​ពាន​សប្បុរសធម៌​មួយ​សម្រាប់​ពេទ្យ​គន្ធបុប្ផា​

  • 2018-04-09 06:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ អាវ៉ាតា​ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​សប្បុរសធម៌​ ដែល​ប្រមូល​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​ មុន​បើក​ប្រកួត​ជា​ផ្លូវ​នៃ​ពាន​រង្វាន់​ Khmer Real Estate League ២០១៨​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​មេសា​ កន្លង​ទៅ។​

លោក​បណ្ឌិត​ គីម​ ហ៊ាង​

លោក​បណ្ឌិត​ គីម ហ៊ាង​ ប្រធាន​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ស្ថាបនិក​​ពាន​រង្វាន់​មួយ​នេះ​បាន​ប្រាប់​ថា​ រដូវ​កាល​ថ្មី​នេះ​ប្លែក​បន្តិច​ មុន​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ គឺ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ដណ្ដើម​ពាន​សប្បុរសធម៌​មួយ​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ពេទ្យ​គន្ធ​បុប្ផា​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។​

ក្រុម​ទាំង​ពីរ​ស្វាគមន​គ្នា​

ស្ថាបនិក​ខាង​លើ​បន្ត​ថា​ ចំពោះ​ក្រុម​ដែល​ជួប​ប្រកួត​គ្នា​នេះ​ គឺ​រវាង​ជើង​ឯក​ Khmer Real Estate​ រដូវ​កាល​ចាស់​ បានយ័នវ័នឌឺរឺ​ និង​ក្រុម​ អាវ៉ាតា​ ដែល​ជា​ក្រុម​ Top 5​ រដូវ​កាល​ចាស់​ដូច​គ្នា។​ នា​ឱកាស​នោះ​ដែរ​លោក​ក៏​ប្រាប់​អំពី​ការ​ប្រកួតដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ Khmer Real Estate ផង​ដែរ​ ពោល​១៩ប្រកួត​ បើ​ក្រុម​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ពាន​តែ​ម្ដង​ ដោយ​ឡែក​ក្រុម​លេខ២​ នឹង​ត្រូវ​ប្រកួត​ខ្វែង​ រក​ឈ្នះ​២ក្រុម​ប្រកួត​យក​ពាន​ Khmer Real Estate​ ដូច្នេះ​រដូវ​កាល​ថ្មី​នេះ​គឺ​មាន​ពាន​២សម្រាប់​ប្រជែង​គ្នា។​

ក្រុម​ អាវ៉ាតា​ ឈ្នះ​ពាន​កាល​ថ្ងៃសៅរ៍

សម្រាប់​ការ​ពាន​រង្វាន់​សប្បុរសធម៌​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​មេសា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នៅ​ឯ​ទីលាន​បាល់ទាត់​ដំរីស​ នោះ​ គឺ​ក្រុម​ អាវ៉ាតា​ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ ក្រោយ​ទាត់​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ប្រកួត​ត្រឹម​ស្មើ​គ្នា​ ២-២ ។​ ក្រៅ​ពី​នោះ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​មួយ​គូ​ទៀត​ផង​ដែរ​ រវាង​ ខ្មែរយូណាយធីត​ ឈ្នះ​ បាសាក់អែហ្វស៊ី​ ៤-០៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម