តម្លៃ​ប្ដូរ​ថ្ម​ iPhone នៅ​ខ្មែរ និង​នៅ​អាមេរិក​ខុស​គ្នា​ដាច់​

  • 2018-04-10 02:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​​រួច​មក​ហើយ​ពី​តម្លៃ​ប្ដូរ​ថ្ម​ iPhone នៅ​តាម​ហាង​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​តម្លៃ​ចាប់​ពី​ ៥ ដុល្លារ​ រហូត​ដល់​ ៦០ ដុល្លារ​ ខុស​គ្នា​ទៅ​តាម​ម៉ូដែល​ iPhone។

យ៉ាងណាក្ដី​បើ​ក្រឡេក​មើល​​តម្លៃ​​ប្ដូរ​​ថ្ម​នៅ​សហរដ្ឋអាមេរិក​ ​ប្ដូរ​ដោយ​ក្រុមហ៊ុន​ផ្លូវ​ការ​របស់​ Apple ផ្ទាល់​ ឃើញ​ថា​តម្លៃ​ខុស​​ពី​នៅ​កម្ពុជា​ច្រើន។ តាម​រយៈ​វិបសាយ​ Apple បាន​បង្ហាញ​ថា ៖

  • ចាប់​ពី​ iPhone 6, iPhone SE ឡើង​ដល់ iPhone X តម្លៃ​ប្ដូរ​ថ្ម​គឺ​ ២៩ ដុល្លារ​​ ដូច​ៗ​គ្នា​ដោយ​តម្លៃ​នេះ​​អាច​ប្ដូរ​បាន​​សម្រាប់​តែ​ម្ដង​ប៉ុណ្ណោះ
  • ចំណែក​ការ​ប្ដូរ​ថ្ម​ជា​លើក​ទី​ពីរ​ តម្លៃ​នឹង​ត្រូវ​ឡើង​ដល់​ ៧៩ ដុល្លារ​

តាម​ពិត​ទៅ​តម្លៃ​ប្ដូរ​ថ្ម​​ពី​មុន​របស់​ iPhone គ្រប់​ម៉ូដែល​មាន​តម្លៃ​ ៧៩ ដុល្លារ​ ប៉ុន្តែ​ក្រោយ​ពី​បែក​ធ្លាយ​រឿង​អាស្រូវ​ទាក់​ទង​នឹង​ការ​បន្ថយ​ល្បឿន​ iPhone ដែល​មាន​ថ្ម​ចាស់ៗ​រួច​មក​ Apple ក៏​បាន​សម្រេច​ចិត្ត​ទម្លាក់​តម្លៃ​ប្ដូរ​ថ្ម​ថ្មី​មក​នៅ​ត្រឹម​ ២៩ ដុល្លារ ។ ដោយ​មាន​លក្ខខណ្ឌ​ថា​ iPhone មួយ​ប្ដូរ​ថ្ម​បាន​តែ​មួយ​លើក​ លើក​ទី​ពីរ​ត្រូវ​គិត​ថ្លៃ​ពេញ​ ហើយ​ការ​បញ្ចុះ​តម្លៃ​នេះ​បញ្ចប់​ត្រឹម​​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៨៕​​​​​

ចុចអាន៖

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង