៤ ​រឿង​​​​របស់​​ ធឿន ធារ៉ា ​ដែល​អ្នក​គាំទ្រ​នឹក​ស្មាន​មិន​ដល់

  • 2018-04-10 01:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ ធឿន ធារ៉ា​ កំពុង​ល្បី​មាន​ឈ្មោះ​បោះ​សំឡេង​មិន​ថា ​នៅ​សង្វៀន​ខ្មែរ​ និង​សង្វៀន​ថៃ ។ ប៉ុន្តែ​អ្នក​គាំទ្រ​ប្រហែល​មិន​ដឹក​ស្មាន​ថា អ្នក​ប្រដាល់​រូប​នេះ​មាន​ចំណុច​អ្វី​ខ្លះ​​ដែល​​នឹក​ស្មាន​មិន​ដល់​​ថ្ងៃ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន៖

​១-​អត់​ចេះ​អាន​អក្សរ​ខ្មែរ ៖ ជើង​ខ្លាំង​ល្អ​គ្រប់​ក្បាច់​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មិន​បាន​សិក្សា​ច្រើន​ឡើយ។ ជា​មួយ​គ្នា​​នោះ​រូប​គេ​មិន​អាច​អាន​អក្សរ​ខ្មែរ​បាន​ទេ។

២-​ជា​កីឡាករ​ខ្មែរ​​ទី​១​ប្រលូក​សង្វៀន​​ Max Muay Thai ​ច្រើន​ជាង​គេ​ ​​៖ ​បើ​គិត​មក​ដល់​ពេល​នេះ​អ្នក​ប្រដាល់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង​ បាន​ចូល​ខ្លួន​ប្រលូក​សង្វៀន​ Max Muay Thai បាន​ចំនួន ១០ លើក​ហើយ ក្នុង​នោះ​ចាញ់​តែ​ម្ដង​គត់ ដោយ​ឈ្នះ ៨ និង​ស្មើ​១។ បើ​គិត​ទៅ​លើ​ស្ថិតិ​នេះ​មិន​ទាន់​មាន​អ្នក​ប្រដាល់​​កម្ពុជា​រូប​ណា​​បាន​​ទៅ​​​វៃ​សង្វៀន​នេះ​ច្រើន​ដូច​គេ​ឡើយ។

ធឿន ធារ៉ា (កាល​ទៅ​ប្រកួត​ Max Muay Thai )

​​​​​៣-​ខ្លាំង​ល្បី​​សឹង​ពេញ​ប្រទេស​តែ​​មិន​ទាន់​ខ្សែ​ក្រវាត់​ក្នុង​ដៃ ៖ បើ​គិត​មក​ដល់​បច្ចុប្បន្ន​ ធារ៉ា មិន​ទាន់​មាន​ខ្សែ​ក្រវាត់​សូម្បី​១​ក្នុង​ដៃ។ ​ចំណុច​នេះ​​អាច​មក​ពី​រូប​គេ​មិន​ទាន់​ទទួល​បាន​ឱកាស​ ចូល​រួម​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ នៅ​តាម​ស្ថានីយ​នានា​ក្នុង​ស្រុក​ក៏​ដូច​ជា​នៅ​ថៃ​ជា​ដើម។ យ៉ាង​ណា រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ និង​ឈ្នះ​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ CNC។

​៤-Idol របស់​ ធឿន ធារ៉ា ៖ ​ជើង​ខ្លាំង​ខិត​ជិត​វ័យ ២០ ឆ្នាំ​រូប​នេះ​ ​បាន​ចូល​ចិត្ត​ក្បាច់​វៃ​របស់ ម៉ឺន សុភា ​​​និង​បាន​ចាត់​ទុក​កីឡាករ​កម្ពុជា​​រូប​នេះ​ជា​និមិត្តរូប​ (Idol) ។ ចំណុច​ដែល​ធ្វើ​ឲ្យ​ ធារ៉ា ចូល​ចិត្ត​គឺ​ធ្ងន់​គ្រប់​ក្បាច់​មិន​ថា កណ្ដាប់​ដៃ​ ​និង​ទាត់​ជាដើម ៕

ម៉ឺន សុភា (ក្រហម)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​