អ្នកជំនាញព្រមានថា មនុស្សយន្តសិចអាចធ្វើឱ្យជីវិតមនុស្សលែងមានអត្ថន័យ ព្រោះ...
- 2018-04-10 07:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញព្រមានថា មនុស្សយន្តសិចអាចធ្វើឱ្យជីវិតមនុស្សលែងមានអត្ថន័យ ព្រោះ...
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ដែលមានវត្តមាននៅក្នុងខ្សែភាពយន្តឯកសារថ្មីមួយ បានអះអាងថា មនុស្សយន្តសិចអាចផ្លាស់ប្តូរមនុស្សជាតិជារៀងរហូត ព្រោះវាអាចឱ្យមនុស្សរួមភេទបានងាយៗពេក។
ភាពយន្តឯកសារនេះមានឈ្មោះថា “Sex Robots and Us” ហើយនៅក្នុងនោះ លោក ណូអែល សាគី បានព្រមានពីការខូចខាត ដែលមនុស្សយន្តទាំងនេះអាចបង្កឡើងចំពោះសង្គម ខណៈវាកំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងនោះ។
នៅក្នុងខ្សែភាពយន្តនេះ លោកសាគី បានព្រមានថា មនុស្សយន្តសិចអាចធ្វើឱ្យការរួមភេទងាយស្រួលកើតឡើងខ្លាំងពេក និង “ផ្លាស់ប្តូរមនុស្សទាំងស្រុង”។
លោកសាគី ធ្វើការនៅអង្គការមូលនិធិ Robotics និងធ្លាប់ព្រមានអំពីគ្រោះថ្នាក់នៃមនុស្សយន្តសិច កាលពីពេលកន្លងទៅផងដែរ។
កាសែត Metro បានរាយការណ៍ថា គាត់បាននិយាយអំពីគ្រោះថ្នាក់ដែលអាចកើតឡើង ប្រសិនបើជនរំលោភកុមារ អាចប្រើមនុស្សយន្តស្រដៀងនឹងកុមារ ហើយជននោះនឹងរួមភេទញឹកញាប់ជាមួយមនុស្សយន្តកុមារនោះ ដែលមិនចេះឆ្លើយ “បដិសេធ”។
នៅក្នុងភាពយន្តឯកសារ “Sex Robots and Us” លោកសាគីបានសម្តែងការព្រួយបារម្ភជាថ្មីអំពីផលវិបាកដែលបច្ចេកវិជ្ជានឹងហុចមកឱ្យសង្គម។
លោកសាគីនិយាយថា «យើងចេះតែនាំគ្នារួមភេទជាមួយមនុស្សយន្ត ព្រោះយើងអាចធ្វើបានស្រួលពេក និងមិនបានគិតថាវាអាចផ្លាស់ប្តូរមនុស្សជាតិបានទាំងស្រុងដោយរបៀបណានោះទេ។ មនុស្សមួយចំនួនលើកឡើងថា មនុស្សយន្តសិចបានបង្កើតអាកប្បកិរិយានៃការរួមភេទ “បានងាយៗពេក”។ នេះអាចដកចេញអត្ថន័យពីជីវិតរបស់យើង និងធ្វើឱ្យយើងក្លាយជាខ្មោចឆៅហ្សំប៊ី»៕
ចុចអាន៖
Hacker ចេញវាយលុកប្រទេសអ៊ីរ៉ង់ ដោយបន្សល់រូបទង់ជាតិអាមេរិកនិងសារព្រមាន
Toyota ប្រកាសចេញលក់រថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូហ្សែន