Hacker ចេញ​វាយលុក​ប្រទេស​អ៊ីរ៉ង់ ដោយ​បន្សល់​រូប​ទង់ជាតិ​អាមេរិក​និង​សារ​ព្រមាន​

  • 2018-04-09 12:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​បាន​ចេញ​ប្រកាស​កាល​ពី​ថ្ងៃ​សោរ៍​សប្តាហ៍​មុន​ថា​ក្រុម Hacker បាន​វាយលុក​ប្រព័ន្ធ Network តាម​បណ្តា​ប្រទេស​ជា​ច្រើន រួម​ទាំង​អ៊ីរ៉ង់ ដោយ​បន្សល់​ទុក​រូប​ទង់ជាតិ​សហរដ្ឋអាមេរិក ជាមួយ​សារ​ព្រមាន​ថា "កុំ​រញ៉េរញ៉ៃ​ជាមួយ​ការបោះឆ្នោត​របស់​ពួក​យើង" ។​

រូបតំណាងការវាយប្រហារពីក្រុម Hacker

ប្រភព​ពី Reuters បាន​ចុះ​ផ្សាយ​ការ​វាយ​ប្រហារ​បាន​ប៉ះពាល់​ដល់ Router Switch ប្រមាណ **២០០ ០០០ គ្រឿង** ​ជុំវិញ​ពិភពលោក ដោយ​មាន ៣ ៥០០ ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ង់។ បើ​តាម​ការ​លើក​ឡើង​ពី​ក្រសួង​ផ្នែក​ព័ត៌មាន​វិទ្យា​ក្នុង​ស្រុក​បាន​សង្កត់​ធ្ងន់​ថា​ដើមចម​បែកធ្លាយ​ចេញ​​ពី Router នៃ​ក្រុមហ៊ុន Cisco របស់​អាមេរិក។

ថ្វី​បើ​យ៉ាងណាមិញ​ក៏​នៅ​តែ​មិន​ទាន់​វែកមុខ​ឃើញ​ក្រុម Hacker ចិត្ត​ឆៅ​នៅ​ឡើយ ស្រប​ពេល​ផល​ប៉ះពាល់​ក៏​ជះ​ឥទ្ធិពល​ទាំង​ក្នុង​តំបន់​អឺរ៉ុប, ឥណ្ឌា, សហរដ្ឋអាមេរិក និង​ចិន ដោយ​ប្រទេស​អ៊ីរ៉ង់​មាន​ប្រមាណ ២ ភាគរយ​នៃ​ឧបករណ៍​សរុប។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម