៥ វិធី អាចជួយ Apple Watch រាប់ជំហានអ្នកកាន់តែត្រឹមត្រូវ
- 2018-04-09 02:46:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធី អាចជួយ Apple Watch រាប់ជំហានអ្នកកាន់តែត្រឹមត្រូវ
ចន្លោះមិនឃើញ
Apple Watch មានការរចនារូបរាងទាន់សម័យ ទាក់ចិត្តយុវវ័យមិនតិចទេ។ Apple Watch ក្រៅពីមុខងារធម្មតាសម្រាប់ផ្ទៀងផ្ទាត់ម៉ោង នាឡិកានេះផ្ដោតសំខាន់លើការតាមដានសុខភាព (ចង្វាក់បេះដូង រាប់ជំហាន និងមុខងារមួយចំនួនទៀត) ជួយអ្នកមានទិន្នន័យគ្រប់គ្រាន់ទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃ។
យ៉ាងណាមិញ អ្នកកំពុងប្រើ Apple Watch ប្រហែលជាធ្លាប់មានបទពិសោធន៍ទាក់ទងនឹងមុខងាររាប់ជំហានបាត់មួយចំនួន (បើអ្នកតាមដាន)។ ហើយនេះ នឹងជួយឲ្យនាឡិកាឆ្លាតវៃអាចរាប់ជំហានបានកាន់តែត្រឹមត្រូវ។
បើអ្នកថ្មីសម្រាប់មុខងាររាប់ជំហាន ដំបូងអ្នកត្រូវការដំឡើងកម្មវិធី Health ជាមួយព័ត៌មានមួយចំនួនទាក់ទងនឹងខ្លួនអ្នក រួមមាន អាយុ កម្ពស់ ទម្ងន់ និងភេទ ដើម្បីប៉ានប្រមាណចំណុចមួយចំនួនដូចជា ចំនួនកាឡូរីបានដុត និងជំហានបានដើរ។
លើ iPhone បើកកម្មវិធី Watch > ត្រង់ Tab ឈ្មោះ My Watch ចុចលើ Health > ចុចលើ Edit > បញ្ចូលព័ត៌មានអ្នក > ចុចលើ Done។
កម្មវិធី Health នឹងចែករំលែកព័ត៌មានទាំងនេះជាមួយកម្មវិធី Activity និង Workout ក៏ដូចជាកម្មវិធីផ្សេងៗដែលអាចប្រើបាន។
Apple Watch ប្រើប្រាស់ GPS ដើម្បីទទួលបានព័ត៌មានមានភាពត្រឹមត្រូវលើចម្ងាយអ្នកធ្វើដំណើរ។ Apple Watch ជំនាន់ទី១ ខ្វះ GPS នេះ ដោយប្រើតែ Accelerometer ក្នុងការរាប់ជំហាន ពេលអ្នកធ្វើដំណើរដោយគ្មាន iPhone ហើយបន្ទាប់នឹង Sync ជាមួយកម្មវិធី Health ពេលអ្នកត្រលប់ទៅក្បែរ iPhone។
មិនថាម៉ូដែលណាអ្នកប្រើនោះទេ អ្នកនឹងទទួលបានលទ្ធផលកាន់តែត្រឹមត្រូវ ពេលអ្នកបើកដំណើរការ Location service។
នៅលើ iPhone ចូលទៅកាន់ Settings > Privacy > Location Services > ប្រាកដថា Location Services បានបើក។ នៅក្បែរបញ្ជីខាងលើ អ្នកគួរតែឃើញ Apple Watch Faces និង Apple Watch Workout អ្នកកំណត់មុខងារទាំងពីរ ដោយជ្រើសរើស While Using the App។
Apple Watch និង iPhone ប្រើប្រាស់ Accelerometer វាស់កម្រិតចលនារាងកាយ ដើម្បីតាមដានសកម្មភាព។ អ្នកប្រហែលជាចង់ឲ្យ Accelerometer ធ្វើការងារទាំងនេះ ពេល GPS មិនអាចប្រើបាន។
លើ iPhone ចូលទៅកាន់ Settings > Privacy > Location Services > អូសចុះក្រោមនៃបញ្ជីកម្មវិធី > ចុចលើ System Services > ប្រាកដថា Motion Calibration & Distance បានបើកដំណើរការ។ បន្ទាប់មកចូលទៅកាន់ Settings > Privacy > Motion & Fitness ហើយប្រាកដថា Fitness Tracking បានបើកដំណើរការរួមជាមួយ Health និងកម្មវិធីផ្សេងទៀត ដែលអ្នកកំពុងប្រើតាមដាន Fitness អ្នក។
រួចបើកកម្មវិធី Watch លើ iPhone > ត្រង់ My Watch ចុចលើ Privacy > ប្រាកដថា Fitness Tracking បានបើក។
Apple Watch ជំនាន់ទី១ ដោយគ្មាន GPS អ្នកត្រូវការជំនួយ ឲ្យវាដឹងរបៀបអ្នកដើរ ឬរត់។ អ្នកអាចកែតម្រូវ Watch ដោយអាចឲ្យវាប្រៀបធៀបទិន្នន័យពី Accelerometer ជាមួយទិន្នន័យ GPS ពី iPhone ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
ពេលធ្វើលំហាត់ប្រាណ អ្នកអាចកាន់ iPhone នឹងដៃ ឬបំពាក់នៅដើមដៃ។ រួចបើកកម្មវិធី Workout > លើ Apple Watch ចុចលើ Outdoor Walk ឬ Outdoor Run ហើយកំណត់ពេលវេលាគោលដៅ ២០ នាទី។
លើផ្ទៃមុខនាឡិកាមួយចំនួន អាចបន្ថែមព័ត៌មានពីកម្មវិធី Activity ប៉ុន្តែបានតែចំនួនកាឡូរីបានដុត ឬចំនួននាទីធ្វើលំហាត់ប្រាណ។
កម្មវិធី Pedometer++ អាចបន្ថែមព័ត៌មានទៅកាន់ផ្ទៃមុខនាឡិកាបាន ដោយប្រើប្រាស់ឥតគិតថ្លៃ។
អ្នកត្រូវផ្ដល់សិទ្ធប្រើ Apple devices ដើម្បីរាប់ជំហាន ជាមុនសិន។ លើ iPhone បើកកម្មវិធី Health ចុចលើ Tab ឈ្មោះ Sources > ចុចលើ Pedometer > ចុចលើ Turn All Categories On។
ដើម្បីបន្ថែមចំនួនជំហាន ចុច Force Touch លើមុខនាឡិកា ដើម្បីជ្រើសរើសផ្ទៃមុខណាមួយ អ្នកចង់កែតម្រូវ > ចុចលើប៊ូតុង Customize ក្នុងការកែប្រែផ្ទៃបង្ហាញលើនាឡិកា > អូសចុះក្រោម អ្នកនឹងឃើញ Pedometer++៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ