ល្បី​ថា S9 Plus ខ្លាំង​ថតរូប​ក្នុង​ស្ថានភាព​ងងឹត​ ​មក​សាក​ជាមួយ Pixel 2XL តិច​មើល​!

  • 2018-04-08 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9 ជា​ទូរសព្ទ​ដំបូង បំពាក់ Lens មាន Aperture f/1.5។ តាម​ទ្រឹស្ដី Aperture ធំ មាន​ន័យ​ថា​អាច​ចាប់ ឬ​ប្រមូល​ពន្លឺ​បាន​ច្រើន​។ ចំណែក​ឯ Pixel 2 XL របស់ Google ជា​ស្មាតហ្វូន​ជំនាន់​ថ្មី​រស់ Pixel ដែល​ជា​ទូរសព្ទ​មាន​កាមេរ៉ា​ល្អ ដោយ​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​តាមរយៈ Algorithm ដ៏​ឆ្លាត​វ័យ មិន​ចាញ់ S9 Plus នោះ​ទេ​។

យ៉ាង​ណា​មិញ​កាមេរ៉ា​ពីរ​គ្រាប់​បំពាក់​ទាំង​លើ Galaxy S9 Plus និង Pixel 2 XL ជួយ​ឲ្យ​ការ​ថតរូប​កាន់​តែ​ល្អ​ប្រសើរ​ដូច​គ្នា​។ អ្វី​ដែល​ប្លែក​នោះ​ត្រង់​ថា​ S9 Plus មាន Lens ទី​ពីរ​ជា​ប្រភេទ Telephoto Lens និង Super slow-motion mode ដែល​គ្មាន​នៅ​លើ​ Pixel។ 

#តោះ! មក​ប្រៀប​ធៀប​គុណភាព​កាមេរ៉ា​ជើង​ខ្លាំង​ទាំង​ពីរ​នេះ៖

រូបភាពខាងឆ្វេង Galaxy S9 Plus ហើយរូបភាពខាងស្តាំ Pixel 2 XL

ទូរសព្ទ​ទាំង​ពីរ​ដំណើរការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ផ្តល់​ពន្លឺ​ដល់​ទិដ្ឋភាព ដោយ​មិន​បំផ្លាញ​ដល់​ចំណាំង​ពន្លឺ​ក្នុង​ទន្លេ និង​ពន្លឺ​ជះ​លើ​រថយន្ត ឬ​ធ្វើ​ឲ្យ​ខូច​ផ្ទៃ​មេឃ​ពណ៌ខ្មៅ​ជាមួយ​ស្នាម​តូចៗ (Noise) ឡើយ​។ ពេល​អ្នក​ពង្រីក​ឲ្យ​ជិត Pixel បង្ហាញ​គ្រាប់​តូចៗ​ច្រើន​ជាង S9។ 

រូបភាព​មួយ​ទៀត បង្ហាញ​ការ​ប្រៀបធៀប​ចំនុច​ខ្លាំង និង​ខ្សោយ​លើ​កាមេរ៉ា​នីមួយៗ​។ Pixel បន្ថែម​ពណ៌លឿង​ទៅ​លើ​ទិដ្ឋភាព ខណៈ S9 វាយ​តម្លៃ White balance បាន​យ៉ាង​ល្អ​។ ម៉ូដែល​ទាំងពីរ មិន​បាន​បង្ហាញ​គ្រាប់​ប៊ូតុង (Keypad) បាន​ច្បាស់​នោះ​ទេ។ តែ Pixel ចាប់​យក​ទិដ្ឋភាព​បាន​ច្បាស់​ល្អ​ចំពោះ​សារ Swisscom លើ​អេក្រង់ ដែល S9 បង្ហាញ​ចេញ​មក​បែក​។ 

មាន​ចំនុច​ខុសគ្នា​ធំ​ពីរ​បង្ហាញ​នៅ​ទីនេះ​។ ពន្លឺ​ភ្លើង​ចរាចរណ៍​ពណ៌​ក្រហម និង​ពន្លឺ​តាម​ផ្លូវ​នៅ​គែម​ខាងឆ្វេង​រូបភាព​មាន​ពន្លឺ​រីក​ធំ​ដោយ​មាន Noise លើ​រូបភាព Pixel ខណៈ​រូបភាព​របស់ Samsung បង្ហាញ​បាន​ល្អ​ជាង​។ Pixel បង្ហាញ​កម្រិត​ពណ៌​បាន​ច្រើន​ល្អ ខណៈ S9 មាន​កម្រិត​ពណ៌​មិន​សូវ​ល្អ​។ 

រូបភាព​របស់ Samsung មើល​ទៅ​មាន​កម្រិត​ពណ៌ក្រហម​ច្រើន​ជាង Pixel 2 ហើយ S9 បង្ហាញ​ចេញ​មក​បែក ខណៈ Pixel បង្ហាញ​ចេញ​មក​បាន​ល្អ​។ 

HDR របស់ Google បង្ហាញ​ទិដ្ឋភាព​មាន​លក្ខណៈ Dramatic និង Ominous cloud formation (ពណ៌​មុត​ខ្លាំង​) ខណៈ Samsung បង្ហាញ​ចេញ​មក​មាន​លក្ខណៈ​ស្រទន់ និង​បែប​ធម្មជាតិ​។ 

Samsung វាយតម្លៃ White balance បាន​យ៉ាង​ល្អ ហើយ​រូបភាព​ច្បាស់​ជាង​កាមេរ៉ា​របស់ Google។ បើ Samsung គ្រាន់​តែ​ធ្វើ​ឲ្យ​ទិដ្ឋភាព​ពេល​យប់ មើល​ទៅ​ដូច​ទិដ្ឋភាព​ពេល​យប់ (ជំនួស​ឲ្យ​ការ​ព្យាយាម​បង្កើត​បន្ថែម​លក្ខណៈ​ដូច​ពេល​ថ្ងៃ) ហើយ​នេះ​នឹង​ជា​កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ការ​ថតរូប​ធម្មតា (Casual)។ 

កាមេរ៉ា​របស់ Galaxy S9 សាក​សម​ជា​គូ​ប្រជែង​ទៅ​នឹង Pixel 2 នេះ​មិនមែន​មាន​ន័យ​ថា ម៉ូដែល iPhone X, LG V30, Huawei Mate 10 Pro ឬ​ស្មាតហ្វូន​ផ្សេង​ទៀត​មិន​ល្អ​នោះ​ទេ គ្រាន់​ថា​បច្ចុប្បន្ន កាមេរ៉ា​លើ​ទូរសព្ទ​ពេញ​និយម​មាន​លើ Pixels របស់ Google, ម៉ូដែល U11 របស់ HTC ហើយ​បច្ចុប្បន្ន​មាន Galaxy S9៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន