វីដេអូ​ចម្រៀង​ថ្មី​របស់​ John Legend តិចច្រឡំថាថតដោយម៉ាស៊ីនកាមេរ៉ាអីទៅ! Pixel 2 ស្មោះ

  • 2018-04-07 07:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ John Legend ដែល​ជា​​​​​ម្ចាស់​បទ​ "All of Me” ដ៏​ល្បី​នោះ​ បាន​បញ្ចេញ​វីដេអូ​ចម្រៀង​សម្រាប់​បទ​ថ្មី​របស់​ខ្លួន​​មាន​ចំណង​ជើង​ថា​ "A Good Night”។

អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​ខ្លាំង​ វីដេអូ​ចម្រៀង​ថ្មី​នេះ​ ថត​ដោយ​ប្រើ​កាមេរ៉ា​របស់​ស្មាតហ្វូន​សុទ្ធសាធ​ គឺ​ Google Pixel 2។ តាម​រយៈ​វីដេអូ​ចម្រៀង​នេះ​ បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​សមត្ថភាព​ចាប់​យក​វីដេអូ​របស់​ Pixel 2 គឺ​មិន​ណយ​នោះ​ទេ ហើយ​អ្នក​មិន​ដឹង​ស្មាន​ថា​ជា​វីដេអូ​ថត​ដោយ​កាមេរ៉ា​អាជីព​ទៀត​ផង។

នៅ​ក្នុង​វីដេអូ​មាន​បង្ហាញ​ពី​សមត្ថភាព​ចាប់​យក​វីដេអូ​នៅ​ទី​ដែល​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់ ការ​រំកិល​ពី​មួយ​ប្លង់​ទៅ​មួយ​ប្លង់​មិន​មាន​សភាព​ព្រាល​ ឬ ទាក់ៗ និង​ប្លង់​បែប​ Slow Motion ជា​ដើម៕

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង