បែក​ធ្លាយ​រូបរាង​ពិត​​ OnePlus 6

  • 2018-04-07 02:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6 កាន់​តែ​ជិត​បង្ហាញ​ខ្លួន​ ព័ត៌មាន​បែក​ធ្លាយ​​អំពី​វា​ក៏​​លេច​ចេញ​ជា​ហូរហែ។ ថ្មីៗ​នេះ​មាន​ការ​លេច​ចេញ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​រូបរាង​ពិតៗ​របស់​ OnePlus 6។

តាម​រយៈ​រូបភាព​បាន​បង្ហាញ​ថា​​មាន​អេក្រង់​ឆក​មួយ​ដុំ​ និង​ មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 845។ វា​ជា​អ្វី​ដែល​ក្រុមហ៊ុន​ OnePlus បាន​បញ្ជាក់​រួច​មក​ហើយ។

បន្ថែម​ពី​នេះ​ក៏​មាន​ការ​លេច​ចេញ​នូវ​តម្លៃ​ OnePlus 6 មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា ដោយ​ស្មាតហ្វូន​នេះ​នឹង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ចំនួន​ ៣ ប្រភេទ​រួម​មាន​ ៦៤, ១២៨ និង ២៥៦ GB ដោយ​មាន​ប្រភេទ​ RAM ទំហំ​ ៦ GB និង ៨ GB ។ តម្លៃ​ថោក​បំផុត​គឺ​​ខ្ទង់​ ៥២៣ ទៅ ៥៦៩ ដុល្លារ និង ថ្លៃ​បំផុត​គឺ​ ៦៩២ ទៅ ៧៥៤ ដុល្លារ

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ OnePlus 6 ជា​ផ្លូវ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​កម្មវិធី​ប្រកាស​ចេញ​នឹង​ធ្វើ​ឡើង​លឿន​ជាង​រាល់​ឆ្នាំ​ ដែល​កន្លង​មក​តែង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា៕​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង