ចំណុច​ខ្លឹម​មួយ​លើ​ iPhone X ដែល​ទូរសព្ទ​ Android មិន​ទាន់​អាច​ចម្លង​បាន​

  • 2018-04-03 01:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ដឹង​ហើយ​ថា​ ក្រោយ​ពី​ iPhone X បាន​បង្ហាញ​វត្តមាន​ជា​មួយ​អេក្រង់​មាន​ក្បាល​ឆក​ភ្លាម ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android ធំៗ​ក៏​ចាប់​ផ្ដើម​យក​រចនាបថ​ក្បាល​ឆក​នេះ​ទៅ​ប្រើ​លើ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។

Asus Zenfone 5

នៅ​លើ​ iPhone X នេះ​ទៀត​សោត​មាន​ផ្ទៃ​អេក្រង់​លាត​ពេញ​ទី​ ដោយ​សូម្បី​ផ្នែក​ខាង​ក្រោម​ក៏​មិន​មាន​គែម​អេក្រង់​ដែរ។ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android​ ​ភាគ​ច្រើន​នៅ​មិន​អាច​​ធ្វើ​តាម​ចំណុច​ខ្លឹម​នេះ​បាន​នៅ​ឡើយ​ទេ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Carl Pei ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ OnePlus បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android បាន​រក្សា​ទុក​បង្គំ​គ្រឿង​អេឡិចត្រូនិក​នៅ​​គែម​អេក្រង់​ខាង​ក្រោម​នេះ។ ចំណែក​ឯ​ Apple បាន​​យក​​គ្រឿង​អេឡិចត្រូនិក​នេះ​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​អេក្រង់ ដោយ​បាន​បត់​​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់​នេះ​ទៅ​ក្រោយ​តែ​ម្ដង។

vivo V9

សហ​ស្ថាបនិក​រូប​នេះ​បន្ត​ថា​ ​វិធី​សាស្ត្រ​​របស់​​ Apple ​ជា​វិធី​មួយ​ដែល​ចំណាយ​ដើម​ទុន​លើ​ការ​ផលិត​ច្រើន​ ដែល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android ភាគ​ច្រើន​​រួម​ទាំង​ OnePlus ផ្ទាល់​មិន​មាន​លទ្ធភាព​ធ្វើ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ។ លុះត្រាតែ​មាន​ក្រុមហ៊ុន​ណា​អាច​រិះរក​វិធី​បំបាត់​គែម​អេក្រង់​ខាង​ក្រោម​ ដោយ​ប្រើ​វិធី​សាស្ត្រ​ដែល​ចំណាយ​ដើម​ទុន​តិច មិន​អ៊ីចឹង​ទេ​គែម​អេក្រង់​ផ្នែក​ខាង​ក្រោម​នៅ​តែ​បន្ត​មាន​វត្តមាន​លើ​ស្មាតហ្វូន​ Android ក្នុង​រយៈពេល​ដ៏​យូរ​អង្វែង​មួយ៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី