ទូរសព្ទ​ក្បាល​ឆក​ កាន់តែ​ពេញនិយម រាប់​ត្រួសៗ​មិនក្រោម ១០ ម៉ូដែលទេ

  • 2018-04-02 03:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី iPhone X បាន​បង្ហាញ​ខ្លួន​មាន​រូប​រាង​ផ្ទៃ​អេក្រង់​ពេញ តែ​មាន​ក្បាល​ឆក​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាក្រុមហ៊ុន​ស្មាតហ្វូន​ដទៃ​ទៀត។

ក្នុង​ពេល​ដែល​ទូរសព្ទ​ក្បាល​ឆក​ កាន់តែ​មាន​ទំនោរ​ពេញនិយម​ មាន​មហាជន​ជា​ច្រើន​បាន​និយាយ​ថា ស្មាតហ្វូន​ទាំង​នេះ​បាន​ចំលង​រាង​តាម iPhone X។ តែ​ទូរសព្ទ​ដែល​មាន​ក្បាល​ឆក​ដំបូង​គេ​មិន​មែន iPhone X ទេ​គឺ​ទូរសព្ទ Essential Phone របស់​ក្រុមហ៊ុន Essential ដែល​បាន​បង្ហាញ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០១៧ ជា​ស្មាតហ្វូន​ដំបូង​​ដែល​មាន​បាត់​អេក្រង់​មួយ​ដុំ​តូច ឬ​អាច​ថា​មាន​ក្បាល​ឆក​តូច។

បើនិយាយ​ទូរសព្ទ​ដំណើរការ​ដោយ Android លេច​លឺ​ព័ត៌មាន​ត្រៀម​ផលិត​ចេញ​មាន​ក្បាល​ឆក​ដូច iPhone មាន​ដូច​ជា UleFone T2 Pro, Blackview A30, NOA N10, Vernee M7, Oukitel U18,DOOGEE V5, Leagoo S9 & S9 Pro, LG G7, ASUS ZenFone 5 ក្រុមហ៊ុន​ស្មាតហ្វូន ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ទូរសព្ទ ផ្សេង​ទៀត​ដែល​បាន​ប្រកាស​ចេញ​លក់​ពេល​ឆាប់​ៗ​ខាង​មុខ ដោយ​មាន​បង្ហាញ​ទាំង​តម្លៃ​ទៀត​ផង។

ស្មាតហ្វូន Android ដែល​បាន​ប្រកាស​ចេញ​នេះ​មាន៖

Vivo V9

បាន​ប្រកាស​ចេញ​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០១៨ កន្លង​ទៅ​នៅ​ប្រទេស​ថៃ ជាមួយ​តម្លៃ ១០ ៩៩៩ បាត ឬ​ក្បែរ ៣៤៩ ដុល្លារ។​

Oppo F7

ក្រុមហ៊ុន Oppo Mobile នៅ​ឥណ្ឌា ក៏​បង្ហោះ​រូបរាង​ផ្នែក​ខាង​មុខ​នៃ​សណ្ឋាន​អេក្រង់​ពេញ​របស់​ម៉ូឌែល​ថ្មី Oppo F7 ដែល​មាន​រូប​រាង​ក្បាល​ឆក​ដូច​ទៅ​និង iPhone X កាលពី​ថ្ងៃ​ទី ២៧ មីនា​កន្លង​ទៅ។

Huawei P20 និង P20 Pro

កាល​ពី​ថ្ងៃ​ទី ២៧ មិនា​នេះ​ក្រុមហ៊ុន Huawei បាន​បញ្ចេញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ម៉ូឌែល P20 និង P20 Pro ជា​ផ្លូវការ នៅ​ទី​ក្រុង​ប៉ារីស។ តម្លៃ​នៅ​ទីផ្សារ​អឺរ៉ុប P20 មាន​តម្លៃ ៨០៥ ដុល្លារ និង P20 Pro មាន​តម្លៃ ១ ១១៦ ដុល្លារ។

OnePlus 6

OnePlus 6 ក៏​បាន​លេច​លឺ​ដំណឹង​ថា​ត្រៀម​ផលិត​ស្មាហ្វូន​ដែល​មាន​ក្បាល​ឆក​ដើរ​តាម​​គន្លង iPhone X និង Essential Phone។

Nokia 9

Nokia 9 ក៏​ត្រៀម​ផលិត​ផ្ទៃ​អេក្រង់​ដែល​មាន​ក្បាល​ឆក និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​​នៅ​ផ្នែក​ខាង​ក្រោយ​ផ្ទៃ​អេក្រង់ ចំពោះ​ផ្ទៃ​ខាង​មុខ​​មាន​ស្នាម​គន្លាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង iPhone X។

LG G7/G7+

សូម្បី​តែ​ក្រុម​ហ៊ុន LG ក៏​បាន​ប្រកាស​ថា​នឹង​បញ្ចេញ​ទូរសព្ទ​មាន​ក្បាល​ឆក ជា​​មួយ​​នឹង​បច្ចេកវិទ្យា AI មក​ជាមួយ ដែល​មាន​តម្លៃ​ថ្លៃ​ជាងជំនាន់ G6។ នេះ​បើ​តាម​របាយ​ការ​របស់​គេហទំព័រ ETNews បាន​ប្រកាស​ក្នុង​ពិព័រណ៍ MWC 2018 កន្លង​ទៅ។

ចុះ​ប្រិយមិត្តវិញ​ធ្លាប់​បាន​ដឹង​ក្រុហ៊ុន​ផ្សេង​ទៀត​ត្រៀម​ផលិត​ទូរសព្ទក្បាល​ឆក​ដែរទេ? បើ​ដឹង​ជួយប្រាប់ Sabay ផង។

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី