ដំណឹង​ថ្មី​ថា​ Nokia 9 ក៏​មាន​ក្បាល​ឆក​ដែរ

  • 2018-03-14 02:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

វិបសាយ​ Nokia Power User បាន​​ចេញ​ផ្សាយ​ដំណឹង​ដែល​អះអាង​ថា​ទទួល​បាន​អំពី​ប្រភព​​គួរ​ទុក​ចិត្ត​មួយ​ពី​ប្រទេស​ចិន​ ពាក់​ព័ន្ធ​នឹង​ Nokia 9 ដែល​គេ​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នា​ខែ​កញ្ញា​ខាង​មុខ។

ផ្អែក​តាម​ប្រភព​ខាង​លើ​ ឲ្យ​ដឹង​ថា​ Nokia 9 នឹង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់ ហើយ​អេក្រង់​ផ្នែក​ខាង​មុខ​នឹង​មាន​ស្នាម​គន្លាក់​ថែម​ទៀត​ផង ដែល​អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​ iPhone X។

រូបភាព Render Nokia 9 និង Nokia 7 Plus

តាម​រយៈ​ដំណឹង​លេច​ធ្លាយ​នេះ រូបភាព​ Render របស់​ Nokia 9 ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​​ស៊ុម​អេក្រង់​ស្ដើង​ និង​មាន​​តួ​ខ្លួន​ដែល​ដូច​គ្នា​នឹង​ Nokia 7 Plus។

ចាប់​តាំង​ពី​ Apple បង្ហាញ​ចេញ​ iPhone X ដែល​មាន​​អេក្រង់​ឆក​ វា​បាន​ក្លាយ​ជា​ទំនោរ​​ពេញ​និយម​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដទៃ។ ជាក់​ស្ដែង​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ មាន​ស្មាតហ្វូន​អេក្រង់​ឆក​មិន​តិច​ទេ បាន​បង្ហាញ​វត្តមាន។ ហេតុ​នេះ​ការ​ដែល​​ក្រុមហ៊ុន​ HMD Global ​សម្រេច​ចិត្ត​ប្រើ​រចនាបថ​ក៏​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ៕​​​​​​​​​

ចុចអាន៖


ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង