សូម្បី​តែ LG G7/G7+ ក៏​មាន​អេក្រង់​ឆកដូច iPhone X តែ​តម្លៃ​ក្បែរ​ពាន់​ដុល្លារ

  • 2018-03-14 13:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី​គេហទំព័រ ETNews របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហើប​ថា​ស្មាតហ្វូន​ជំនាន់​ក្រោយ LG G7/G7 Plus គ្រោង​ដាក់​បង្ហាញ​នា​ខែ​ឧសភា ស្រប​ពេល​តម្លៃ​ឡើង​ខ្ពស់​ជាង​ជំនាន់​មុន G6។ ម៉ូឌែល​ថ្មី​នឹង​នាំ​យក​នូវ​បច្ចេកវិទ្យា AI មក​ជាមួយ ដូច​ LG V30S ThinQ ទើប​ប្រកាស​អំឡុង​ពិព័រណ៍ MWC មុន​នេះ​បន្តិច។

G7 អាច​នឹង​បំពាក់​អេក្រង់ OLED រចនា​ស្នាម​ឆក​កណ្តាល​ដូច iPhone X ដំណើរការ​លើ​ឈីប Qualcomm Snapdragon 845 បន្សំ​តម្លៃ​ក្បែរ ៩៤៣ ដុល្លារ ធៀប​នឹង G6 ឆ្នាំ​ទៅ​ថ្លៃ​ត្រឹម ៨៤៦ ដុល្លារ។ ចំណែក​ឯ G7+ ក៏​រំពឹង​ប្រើ​ការ​រចនា​និង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ដូច​គ្នា ដោយ​ខុស​ត្រង់​ទំហំ RAM និង ROM ហើយ​ថ្លៃ​ក្បែរ ៩៦៣ ដុល្លារ​ ឬ​អាច​ខ្ពស់​ជាង​នេះ​បន្តិច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា