ទីតាំង​លក់​ឡាន​ទំនើប​មួយ​ទៀត នឹង​បាត់​រូបរាង​នៅពេល​ឆាប់ៗ​នេះ

  • 2018-03-14 03:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​​ឃ្លាំង​លក់​ឡាន​ម្តុំ​គល់​ស្ពានជ្រោយ​ចង្វា​ជ្រោយ​ខាង​លិច​ មានដំណឹង​​នឹង​ត្រូវ​​រុះរើ​ឆាប់ៗ​ បន្ទាប់​ម្ចាស់​ដី​ឈប់​ជួល​ដើម្បី​យក​ដី​ទៅ​​អភិវឌ្ឍ​គម្រោង​អាគារ​ធំៗ ឥឡូវ​ទីតាំង​លក់​ឡាន​មួយ​ទៀត​នៅ​ទល់​មុខ​សួន​ច្បា​មនោរម្យ កែង​និង​ផ្លូវ ព្រះមុនីវង្ស​ត្រូវ​បាន​រើចេញ​ជា​បណ្ដើរៗ។

នៅ​ពេល​នេះ​​ទីតាំង​នោះ កំពុង​ហ៊ុំ​ព័ទ្ធ​ដោយ​របង​ស័ង្កសី។ ជាង​ជួសជុល​ឡាន​ម្នាក់​បាន​បង្ហើប​ប្រាប់ ទីតាំង​នេះ​​នឹង​ត្រូវ​គេ​វិនិយោគ​ធ្វើ​ជា​សំណង់​អគារ​ខុន​ដូរកម្ពស់ ២៣០ ម៉ែត្រ។

លោក វឿង សុខ បុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ទទួល​ការ​សាង​សង់​ខុន​ដូរ​បាន​ប្រាប់ Sabay ឃ្លាំង​ជួស​ជុល និង​លក់​ឡាន​ទំនើបៗ នៅ​ម្ដុំ​នេះ​នឹង​ត្រូវ​រើចេញ​ជាបន្តបន្ទាប់ ក្រោយ​ពេល​ម្ចាស់​ដី​នេះ​មាន​គម្រោង​វិនិយោគ។

ដូច​នេះ​ឃ្លាំង​ឡាន​ទាំង​អស់​នឹង​ត្រូវ​រក​ទីតាំង​ថ្មី មុន​ពេល​គ្រោង​មួយ​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម។ លោក​បន្ត​ថា​គម្រោង​វិនិយោគ​មួយ​នេះ​គ្រោង​សាងសង់ ខុន​ដូរ​ដែល​មាន​កម្ពស់ ៦២ ជាន់ នឹង​ត្រូវ​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​អំឡុង​ខែ កញ្ញា ខាង​មុខ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី