ឥណ្ឌា​ផ្ដួល​វៀតណាម​ ​ក្លាយ​ជា​​ប្រទេស​ផលិត​ទូរសព្ទ​ធំ​ជាង​គេ​លំដាប់​ទី ២ ​

  • 2018-04-02 07:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​ផលិត​ទូរសព្ទ​ធំ​ជាង​គេ​ លំដាប់​ទីពីរ​ ឈរ​ពី​ក្រោយ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​សមាគម​សេវា​ទូរសព្ទ​របស់​ឥណ្ឌា។

​ផ្អែក​តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ ឥណ្ឌា​កាន់​កាប់​បាន​ ១១% លើ​តួ​លេខ​ផលិត​ទូរសព្ទ​ជា​សកល​នៅ​ឆ្នាំ​ ២០១៧ ធៀប​នឹង​ ៣% ​កាល​ពី​ឆ្នាំ​ ២០១៤។ ឥណ្ឌា​បាន​ជំនួស​តំណែង​ប្រទេស​វៀតណាម​ ក្លាយ​ជា​ប្រទេស​ផលិត​ទូរសព្ទ​ធំ​លំដាប់​ទី ២។

មន្ត្រី​មួយ​រូប​នៃ​​​​ក្រសួង​អេឡិចត្រូនិក​ និង ព័ត៌មាន​វិទ្យា​របស់​ឥណ្ឌា​ បាន​និយាយ​ពី​ការ​កំណត់​គោលដៅ​​ផលិត​ទូរសព្ទ​ឲ្យ​បាន​ ៥០០ លាន​គ្រឿង​នៅ​ឆ្នាំ​ ២០១៩ ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​ ៤៦ ពាន់​លាន​ដុល្លារ។

គួរ​ដឹង​ថា​នៅ​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ ប្រទេស​ចិន​អាច​ផលិត​ទូរសព្ទ​បាន​ ៩០១,២ លាន​គ្រឿង​ ជា​ប្រទេស​ផលិត​ទូរសព្ទ​បាន​ច្រើន​ជាង​គេ ឈរ​នៅ​លំដាប់​ទី​មួយ៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព ៖ LiveMint

​​

ប្រភព៖ Statista | livemint   ប្រែ​សម្រួល៖ សុខហេង