ដឹង​មូលហេតុ iPhone 5s អាប់ដែត​ទៅ iOS 11.3 គ្មាន​មុខងារ​ត្រួតពិនិត្យ​គុណភាព​ថ្ម

  • 2018-04-02 01:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេក​ទៅ​ចុង​ឆ្នាំ ២០១៧ ម្ចាស់ iPhone សេរ៊ី​ទាប​មួយ​ចំនួន​ធំ​បាន​ជួប​បញ្ហា​សុខៗ​ម៉ាស៊ីន​រលត់​ឬ​ត្រូវ Reboot ដោយ​ឯកឯង ហើយ​គ្រា​នោះ​ក្រុមហ៊ុន Apple បាន​សន្យា​នឹង​ធ្វើ​ការ​ Update នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយ​របស់​ខ្លួន ដើម្បី​មក​កែ​កំហុស​ឆ្គង​មួយ​នេះ។ ដោយឡែក​គ្រប់​យ៉ាង​បាន​ក្លាយ​ជា​ការ​ពិត ក្រោយ​ក្រុមហ៊ុន​លោក Tim Cook បាន​បើក​ឲ្យ​ប្រើប្រាស់ iOS 11.3 ជា​ផ្លូវការ​នា​សប្តាហ៍​មុន ជាមួយ​ការ​បន្ថែម​នូវ​មុខងារ​ត្រួតពិនិត្យ​គុណភាព​ថ្ម​ឲ្យ​ឈ្មោះ Battery Health។

រូបតំណាងមុខងារ Battery Health

ប៉ុន្តែ​ចម្ងល់​ចាក់​ដោត​មួយ​បាន​បង្ហោះ​សួរ​ជុំវិញ​ប្រព័ន្ធ​អ៊ីនធឺណិត ហេតុអ្វី​ម៉ាស៊ីន **iPhone 5s** ក្រោយ​ទទួល​បាន​កំណែ​អាប់ដែត​ចុង​ក្រោយ​ហើយ ផ្ទុយ​ទៅ​វិញ​គ្មាន​មុខងារ​សំខាន់​នោះ​ដូច​ម៉ូឌែល​ដទៃ?

បើ​តាម​ការ​បកស្រាយ​ពី Apple បាន​បញ្ជាក់​ថា​នោះ​ក៏​មក​ពី​អង្គ​គណនា CPU លើ​ជំនាន់ 5s ពុំ​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ដូច​បាន​បញ្ជាក់​ពី​ខាង​ដើម ហើយ​ដើមចម​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ម៉ាស៊ីន​មាន​ដំណើរការ​យឺត​ឬ​ឈាន​ដល់​រលត់​បាន​កើត​តែ​លើ​ម៉ូឌែល iPhone 6 ឡើង ត្រង់​ចំណុច​នេះ​ហើយ​ដែល​ខ្លួន​សម្រេច​មិន​បញ្ចូល​មុខងារ Battery Health ទៅ​លើ​ម៉ាស៊ីន iPhone សេរ៊ី​ឆ្នាំ ២០១៣ មួយ​នោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា