ឡូយកប់ Huawei P20 Pro មានមុខងារមួយតម្រូវចិត្តអ្នកមិនចូលចិត្តម៉ូដឆក
- 2018-04-01 02:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយកប់ Huawei P20 Pro មានមុខងារមួយតម្រូវចិត្តអ្នកមិនចូលចិត្តម៉ូដឆក
ចន្លោះមិនឃើញ
ដូចប្រិយមិត្តដឹងហើយថា Essential, Sharp និង Apple ដែលជាអ្នកបញ្ចេញស្មាតហ្វូនអេក្រង់ម៉ូដឆកមុនគេ។ ការវិវត្តនេះក៏ឃើញមានលើត្រកូលស្មាតហ្វូន Android សឹងគ្រប់ម៉ូឌែល។
ឯ Huawei P20 Pro ទើបបង្ហាញខ្លួនថ្ងៃមុនក៏រចនាផ្ទៃខាងមុខបែបនោះដែរ តែមានមុខងារពិសេសមួយ អាចឲ្យអ្នកប្រើ បិទបាន ករណីមិនពេញចិត្ត។
ជាធម្មតា Notch ឬស្នាមឆកកណ្តាល បន្សល់ទុកអេក្រង់ផ្ទៃសងខាងផ្នែកខាងលើឲ្យមានសភាពស ប៉ុន្តែបើអ្នកចង់លាក់ភ្នែកអ្នកដទៃឬខ្លួនឯងកុំឲ្យឃើញម៉ូដឆក គ្រាន់ចុចត្រង់ពាក្យ Hide notch ដែលជាមុខងារមានក្នុង Settings នៃឧបករណ៍ នោះផ្ទៃសងខាងនឹងឡើងពណ៌រាងខ្មៅ ធ្វើឲ្យយើងមើលទៅសឹងតែមិនដឹងថាស្មាតហ្វូននោះមានស្នាមឆកកណ្តាល។
នេះអាចថាជាគំនិតច្នៃប្រឌិតថ្មី ហើយក៏ជាគំរូល្អមួយសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនដទៃដែលកំពុងប្រើប្រាស់រចនាបថអេក្រង់ឆក គួរលៃលកបន្ថែមមុខងារដ៏ពិសេសនេះ។
-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: