ទឹក​ភ្នែក​ហើយ! Bitcoin ធ្លាក់​ថ្លៃ​អស់​ជិត​ពាក់​កណ្ដាល​

  • 2018-03-31 03:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​ ២០១៨ នេះ​ គិត​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មករា​ ដល់​ថ្ងៃ​ទី​ ៣០ ខែ​មីនា​ តម្លៃ​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin បាន​ធ្លាក់​ចុះ​អស់​ប្រមាណ​ ៤៥% ដោយ​ធ្លាក់​ចុះ​ពី​ ១៣ ៤១២ ដុល្លារ​ក្នុង​មួយ​ឯកតា មក​នៅ​ត្រឹម​ ៧ ២៦៦ ដុល្លារ​ក្នុង​ឯកតា។ នេះ​បើ​ផ្អែក​តាម​វិបសាយ​ CoinDesk។

សរុប​មក​នៅ​ត្រីមាស​ដំបូង​នេះ​ តម្លៃ​លើ​ទីផ្សារ​​របស់​ Bitcoin បាន​ថយ​ចុះ​អស់​ ​១១៤,៩ ពាន់​លាន​ដុល្លារ​ឯណោះ។ ការ​ធ្លាក់​ចុះ​តម្លៃ​នេះ​ គឺ​ជា​ការ​ធ្លាក់​ចុះ​ដ៏​ច្រើន​លើស​លប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Bitcoin។

គួរ​ដឹង​ថា​តម្លៃ​របស់​ Bitcoin បាន​ឡើង​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​ ២០១៧ ដោយ​បាន​ឡើង​ខ្ពស់​បំផុត​រហូត​ដល់​តម្លៃ​ខ្ទង់​ ១៩ ០០០ ដុល្លារ​ក្នុង​មួយ​ឯកតា​ នៅ​អំឡុង​ចុង​ឆ្នាំ។ ឈាន​ចូល​ដល់​ឆ្នាំ​ ២០១៨ ដោយ​សារ​ការ​រឹត​បន្តឹង​លើ​រូបិយប័ណ្ណ​អេឡិចត្រូនិក​នៅ​បណ្ដា​ប្រទេស​ធំៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​ Bitcoin ​ធ្លាក់​តម្លៃ​ជា​បន្ត​បន្ទាប់៕​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង