បើរកតែភ្លៀងរាល់ថ្ងៃអីចឹង សាកមើលឆត្របើកបិទខ្លួនឯងនេះមួយមើល!
- 2018-03-30 11:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើរកតែភ្លៀងរាល់ថ្ងៃអីចឹង សាកមើលឆត្របើកបិទខ្លួនឯងនេះមួយមើល!
ចន្លោះមិនឃើញ
គ្រាន់តែចេញមកក្រៅ ភ្លាមឃើញមេឃងងឹតស្លុបតែម្ដង ទើបនឹកឃើញថាក្រសួងទើបប្រកាសពី ភ្លៀង ផ្គរ លាយឡំនឹងខ្យល់កន្ត្រាក់ ស្ទើរពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ២៩ មិនា ដល់ ១ មេសា ឆ្នាំ ២០១៨ នេះ។ ដោយហេតុថា អ្នកថ្មើរជើងមួយចំនួន ពិសេសអ្នកប្រើប្រាស់រថយន្តតែម្ដង បើចង់ដើរទៅណាជិតៗ ឬចូលក្នុងរថយន្ត តែងតែត្រូវការប្រើឆត្រ ជាចាំបាច់។
តែបើនិយាយពីអ្នកប្រើរថយន្តវិញ ទើបយ៉ាប់ជាងគេព្រោះត្រូវបិទឆត្រវិញទើបអាចបិទទា្វររថយន្តបាន ជាហេតុធ្វើឲ្យពេលខ្លះត្រូវទទឹកខ្លួន ដូចដើរហាលភ្លៀងអញ្ចឹង។ និយាយដល់បញ្ហានេះ Sabay សូមណែនាំឆត្រមួយដែលប្រើម៉ូទ័រអាចបិទបើកដោយខ្លួនឯងទាំងស្រុងតែម្ដង របស់ក្រុមហ៊ុន ShedRain។
វាមានឈ្មោះថា e-Motion ។ ឆត្រនេះប្រើពេលបើកតែ ២ វិនាទីប៉ុណ្ណោះអាចការពារអ្នកពីការទទឹកបានភ្លាមៗ។ ដងវាជាប្រភេទ Electrostatic Black Steel ដែលជាដែកអាចផ្ទុកអគ្គិសនីមិនឲ្យឆ្លងនាំឲ្យខាតថាមពលថ្ម (Electrostatic Discharge) និងមានសាច់ក្រណាត់ឆត្រ (Canopy) ជាប្រភេទសាច់កៅស៊ូ ពាសដោយសារធាតុចេញពី TeFlon Technology ដែលការពារពីស្នាមប្រឡាក់សឹងគ្រប់ទាំងអស់។
ម្យ៉ាងទៀតឆត្រនេះនៅតែអាចបើកបានដោយដៃដដែល អញ្ចឹងអ្នកមិនបាច់បារម្ភពេលអ្នកភ្លេចសាកថ្មនោះឡើយ។ ប៉ុន្តែ អ្នកមិនចាំបាច់បារម្ភពីការអស់ថ្មឡើយ ព្រោះថាមពលថ្មពេលសាកពេញមួយលើក អាចបិទបើកបានដល់ទៅ ១៥០ ដងឯណោះ។
ឆត្រនេះពិតជាមានប្រយោជន៍ច្រើនដល់អ្នកដើរ ដែលមានសម្ភារៈក្នុងដៃហើយត្រូវការបើកឆត្រ និងអ្នកប្រើប្រាស់រថយន្តដែលមិនត្រូវឲ្យចំហទ្វារ រហូតលូកដៃបិទឆត្ររួចរាល់នោះទេ។ ឆត្រនេះមានលក់ផ្ទាល់នៅលើគេហទំព័ររបស់ ShedRain តែម្ដង ដោយមានតម្លៃ ៩៩ ដុល្លារ។
នេះជាវីដេអូបង្ហាញពីការប្រើប្រាស់ឆត្រស្វ័យប្រវត្តិនេះពីគេហទំព័រ YouTube៖
ចុចអាន៖