មក​មើល​កាមេរ៉ា​ Compact មាន Lens ១៦ គ្រាប់​អាច​ស៊ី​ដាច់ DSLR មួយ​មើល! (មាន​វីដេអូ)

  • 2018-03-30 04:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ប្រើ​កាមេរ៉ា​ប្រភេទ​អាជីព​ DSLR តែង​តែ​ដឹង​ពី​គុណភាព​ដ៏​ល្អ​របស់​រូបភាព​ដែល​ផលិត​ដោយ​កាមេរ៉ា​នោះ​ហើយ។ ប៉ុន្តែ បញ្ហា​ប្រឈម​ដែល​តែង​តែ​ជួប​ប្រទះ​នោះ គឺ​តម្រូវ​ឲ្យ​អ្នក​កាន់ Lens ច្រើន​ប្រភេទ​ផ្សេង​គ្នា ដើម្បី​ចាប់​យក​រូបភាព​តាម​ទីកន្លែង​នានា ដោយ​វា​មាន​ទម្ងន់​ធ្ងន់​ហើយ​ក៏​ស៊ី​ពេល​ក្នុង​ការ​ប្ដូរ Lens ចុះ​ឡើង​ដែរ។

ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ ក្រុមហ៊ុន Light បាន​បញ្ចេញ​កាមេរ៉ា​ប្រភេទ Compact ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង DSLR មួយ​ចំនួន​ទៅ​ទៀត ដែល​មាន Lens ដល់ទៅ ១៦គ្រាប់ ឯណោះ​។

កាមេរ៉ា​នេះ​មាន​ឈ្មោះ​ថា L16 ដោយមាន Lens ៥គ្រាប់ ជា Lens ២៨មម ប្រភេទ Wide angle ដែល​មាន Aperture ២.០, ៥ ទៀត​ជា Lens ៧០មម ប្រភេទ Mid-Range ដែល​មាន Aperture ២.០ ដូច​គ្នា និង ៦គ្រាប់​ចុងក្រោយ​ ជា Lens ១៥០មម ប្រភេទ Telephoto ដែល​មាន Aperture ២.៤។ ពេល​ផ្គុំ​គ្នា​ទៅ ​វា​អាច​បង្កើត​ជា​រូប​ភាព​ដែល​មាន​ទំហំ​ដល់​ទៅ ៥២ Megapixel ឯណោះ។

វា​មាន​អេក្រង់​ Touch Screen Full HD ទំហំ ៥​អ៊ីញ ដើរ​ដោយ​ប្រព័ន្ធ Android និង​មាន​ឈីប​របស់​ Qualcomm ម៉ូដែល Snapdragon 820 ហើយ​មាន​ទម្ងន់​ត្រឹម​តែ ៤៣៥ ក្រាម​ប៉ុណ្ណោះ។

កាមេរ៉ា​នេះ​មាន​អង្គ​ចងចាំ​ស្រាប់​មក​ជាមួយ​ដែល​មាន​ទំហំ​រហូតដល់​ទៅ ២៥៦ GB ដែល​អាច​ចែក​រំលែក​រូបភាព​តាម​រយៈ​ប្រព័ន្ធ Bluetooth ទៅ​កាន់ PC, Mac និង Android Devices (iOS Device នឹង​មាន​នៅ​ពេល​ក្រោយ)។ ដោយ​ឡែក កាមេរ៉ា​នេះ​នៅ​ជា​ប្រភេទ Concept នៅឡើយ​ដែល​អ្នក​អាច​ចុះ​ឈ្មោះ​ដើម្បី​ទទួល​ព័ត៌មាន​ពី​ការ​ចេញ​លក់​តាម​រយៈ​គេហទំព័រ​របស់ Light ផ្ទាល់​តែ​ម្ដង​ ដែល​តម្លៃ​របស់​វា​អាច​ខ្ទង់​ជិត ២ ០០០ ដុល្លារ។

នេះ​ជា​រូបភាព ដែល​ផលិត​ដោយ​កាមេរ៉ា L16៖

ខាង​ក្រោម​នេះ​ជា​វីដេអូ​នៃ​ការ​ប្រើប្រាស់​កាមេរ៉ា L16 ដោយ​លោក​ Geoffrey A. Fowler អ្នក​រាយ​ការណ៍​របស់​កាសែត Wall Street Journal៖

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ The Wall Street Journal   ប្រែ​សម្រួល៖ ផាត សុវត្ថិ