មុននេះ Tesla ប្រកាសប្រមូលរថយន្ត Model S ជាងដប់ម៉ឺនគ្រឿង
- 2018-03-30 02:48:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននេះ Tesla ប្រកាសប្រមូលរថយន្ត Model S ជាងដប់ម៉ឺនគ្រឿង
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសដំណឹងពីការប្រមូលរថយន្ត Model S ជាង ១២៣ ០០០ គ្រឿង ទាក់ទិនបញ្ហាចង្កូត មិនមានភាពប្រក្រតី។ រថយន្ត Model S ដែលរងផលប៉ះពាល់នោះ ជារថយន្តដែលផលិតមុនខែមេសា ឆ្នាំ ២០១៦។
តាមការបញ្ជាក់តាម Email របស់ Tesla ផ្ទាល់ដែលផ្ញើទៅអ្នកប្រើប្រាស់ Model S ដែលផលិតក្រោយកាលបរិច្ឆេទមុនខែមេសា និងម៉ូដែលផ្សេងទៀតគ្មានផលប៉ះពាល់ឡើយ។ Tesla ក៏បានបញ្ជាក់ដែរថា គ្មានករណីគ្រោះថ្នាក់ ឬរងរបួសណាកើតឡើងដោយសារបញ្ហានេះនៅឡើយទេ។ Tesla បានកំណត់ពីមូលហេតុពីបញ្ហា "ជាសឹករេចរឹលនៃខ្ចៅចាប់ចង្កូត" ។
Tesla ក៏បានបន្ថែមទៀតដែរថា "ប្រសិនបើខ្ចៅចង្កូតសឹករេចរឹល អ្នកនឹងមានអារម្មណ៍ត្រូវប្រើកម្លាំងខ្លាំងជាងមុនដើម្បីបង្វិលចង្កូត នៅពេលដែលជិះក្នុងល្បឿនយឺតដូចជាការចាំបត់ ឬក៏ចូលចតជាដើម។ ប៉ុន្តែបើសិនជាអ្នកបង្វិលចង្កូតក្នុងល្បឿនលឿន បញ្ហាចង្កូតនេះនឹងមិនកើតឡើងឡើយ ដោយសារល្បឿនឡានបានជួយចង្កូតឲ្យធូរជាងមុនរួចស្រេចទៅហើយ។ អ្នកនៅតែអាចបើកបររថយន្តបាន បើសិនជាវាគ្មានបញ្ហា ហើយយើងនឹងទាក់ទងទៅអ្នកភ្លាមៗ ពេលពួកយើងទៅដល់ទីតាំងរបស់អ្នក"។
គួរបញ្ជាក់ផងដែរថា Tesla ធ្លាប់ហៅរថយន្តខ្លួនចូលរោងចក្រវិញពីរដងហើយ ពោលគឺរថយន្ត Model S ដដែលនេះ ជាង ៩០ ០០០ គ្រឿងនៅឆ្នាំ ២០១៥ ទាក់ទងទៅនឹងបញ្ហាខ្សែក្រវាត់សុវត្ថិភាព និងឆ្នាំមុនចំពោះ Model S និង Model X ជុំវិញបញ្ហាហ្រ្វាំងជាន់មិនស៊ីពេលចូលចត។
ទាក់ទងនឹងបញ្ហានេះដែរ ម្ចាស់ Youtube Channel ដ៏ល្បី គឺលោក Marques Brownlee ដែលគ្រប់គ្នាស្គាល់ថាជា MKBHD នោះក៏បានរៀបរាប់ពីបញ្ហារថយន្ត Tesla Model S របស់ខ្លួនដែលបានទិញនៅឆ្នាំ ២០១៦ ផងដែរ។ នេះជាវីដេអូដែលលោកនិយាយពីបទពិសោធន៍នៃបញ្ហាចង្កូតនេះតាំងតែពីឆ្នាំ ២០១៦ មកម្ល៉េះ៖
ចុចអាន៖