ខុស​ស្រឡះ​ បើ​ថា​ iPhone មិន​មែន​ផលិត​នៅ​អាមេរិក​នោះ

  • 2018-03-31 02:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“វា​​មិន​ពិត​ទេ​​ដែល​ថា​ iPhone មិន​មែន​ផលិត​នៅ​សហរដ្ឋអាមេរិក​នោះ”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​ទូរទស្សន៍​ MSNBC កាល​ពី​ថ្មីៗ​នេះ។

នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ត​ថា ៖ "យើង​តែង​តែ​ផលិត​គ្រឿង​ (iPhone) នៅ​ទី​នេះ។ គ្រប់​គ្នា​គ្រាន់​តែ​​មើល​ពី​ទីតាំង​ចុង​ក្រោយ​ដែល​ iPhone បាន​ដំឡើង​តែ​ប៉ុណ្ណោះ”។ លោក​បាន​ពន្យល់​ថា​ នៅ​លើ​សកល​លោក​នេះ​ ដំណើរ​ការ​ផលិត​ និង​ដំឡើង​​ត្រូវ​ធ្វើ​ឡើង​ក្នុង​តំបន់​​ផ្សេងៗ​គ្នា​ជា​ច្រើន។

កន្លង​មក​លោក​ Tim Cook ធ្លាប់​បាន​និយាយ​ថា​ ​គ្រឿង​បន្លាស់​ iPhone សំខាន់ៗ​​ផលិត​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ដូច​ជា​​កញ្ចក់​សម្រាប់​ iPhone និង iPad ផលិត​ដោយ​​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ Corning នៃ​​រដ្ឋ​ Kentucky។ FaceID សម្រាប់​ iPhone X មាន​ប្រភព​ពី​រដ្ឋ​ Texas។ ឈីប​មួយ​ចំនួន​សម្រាប់​ផលិតផល​ Apple ក៏​ផលិត​នៅ​សហរដ្ឋអាមេរិក​ដែរ។

គ្រឿង​បន្លាស់​ដែល​​ផលិត​នៅ​សហរដ្ឋអាមេរិក​ ត្រូវ​ដឹក​ជញ្ជូន​​ចេញ​ក្រៅ​ប្រទេស​ ដោយ​ត្រូវ​ដំឡើង​ជា​ផលិតផល​សម្រេច​ដោយ​រោងចក្រ​​ដូច​ជា​ Foxconn និង Pegatron នៅ​ប្រទេស​ចិន៕ ​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង