តេស្ត​ល្បឿន​ម៉ាស៊ីន​ S9+ និង P20 Pro មួយ​ណា​ខ្លាំង​ជាង?

  • 2018-03-31 08:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

P20 Pro បាន​ក្លាយ​ជា​គូ​ប្រជែង​ថ្មី​មួយ​ទៀត​របស់​ Galaxy S9+ ក្រោយ​ពី​ស្មាតហ្វូន​នេះ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​មីនា​ថ្មីៗ​នេះ។

P20 Pro ប្រើ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​ផលិត​ដោយ​ Huawei គឺ​ Kirin 970 ចំណែក​ឯ​ Galaxy S9+ ប្រើ​បន្ទះ​ឈីប​ Snapdragon 845 និង Exynos 9810 និង​មាន​ RAM ទំហំ​ ៦ GB ដូច​គ្នា។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ធ្វើ​តេស្ត​ល្បឿន​ស្មាតហ្វូន​​កំពូល​ទាំង​ពីរ ដោយ​ចង់​ដឹង​ថា​មួយ​ណា​ដើរ​លឿន​ជាង ៖

**បញ្ជាក់​ថា​ Galaxy S9+ ដែល​គេ​យក​មក​ធ្វើ​តេស្ត​គឺ​ប្រើ​បន្ទះ​ឈីប​ Snapdragon 845

តាម​រយៈ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​បន្ទះ​ឈីប​ Kirin 970 របស់​ P20 Pro មិន​អាច​ជួយ​​ឲ្យ​វា​ដើរ​លឿន​ជាង​ Galaxy S9+ នោះ​ទេ ជា​ពិសេស​ចំពោះ​ដំណើរ​ការ​បើក​ហ្គេម។ ប៉ុន្តែចំពោះ​ដំណើរ​ការ​បើក​កម្មវិធី​ធម្មតា ស្មាតហ្វូន​​អាច​ដំណើរ​ការ​នៅ​ល្បឿន​ដែលមិនខុសគ្នាខ្លាំងនោះទេ៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង