បើ​អ្នកទម្លាប់​បើក​ឡានទៅ​ធ្វើការ​រាល់ថ្ងៃ អានអត្ថបទ​នេះហើយ គួរ​គិតគូរ​ឡើង​វិញ​

  • 2018-04-06 02:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥរិយាបថ​ថ្មី​មួយ​សម្រាប់​អ្នក​ធ្វើការ​នៅ​ទីក្រុង​បច្ចុប្បន្ន គឺ​ងាកមក​ប្រើប្រាស់​រថយន្ត​​។ ក្រៅ​ពី​ប្រើប្រាស់​សម្រាប់​ការ​រស់នៅប្រចាំថ្ងៃ ជា​រឿយៗ​ក៏​ឃើញមានការ​ប្រើប្រាស់​ជា​ប្រចាំស​ម្រាប់​ធ្វើដំណើរ​មកកន្លែង​ធ្វើការ។ ក្រៅ​ពី​គុណ​សម្បត្តិ​រាប់​មិន​អស់​តាំង​ពីអាច​ការពារ​ពន្លឺ​ថ្ងៃ ភ្លៀង និង​ផ្តល់​ផាសុកភាពក្នុង​ការ​ធ្វើ​ដំណើរ តែក៏​មាន​ចំណុច​​អវិជ្ជមាន​ដែលគួរ​សិក្សា​​ឡើង​វិញ​។

១) ពិបាក​រក​កន្លែង​ចត

លើក​លែង​តែ​ក្រុមហ៊ុន​អ្នក​មាន​កន្លែង​សម្រាប់​ដាក់​រថយន្ត​ បើ​មិន​ដូច្នេះ​អ្នក​ត្រូវ​រក​កន្លែង​ចត​ អាច​ឆ្ងាយ​ពី​ក្រុមហ៊ុន​អ្នក​ធ្វើការ​ ហើយ​ពេល​ខ្លះ​ត្រូវ​បង់​ប្រាក់​ថែមទៀត​ផង។

២) ការ​កក​ស្ទះ​ចរាចរណ៍​

ពេល​ថ្ងៃ​ធ្វើការ​ (ជា​ធម្មតា​ ច័ន្ទ​ ដល់​ សុក្រ​) ទាំង​ពេល​ព្រឹក​ និង​ពេល​ល្ងាច​ ជា​ពេល​ស្ទះ​ចរាចរណ៍​​បំផុត​ដោយសារ​​មាន​រថយន្ត​ធ្វើ​ដំណើរ​ច្រើន​ ដែល​អាច​ឲ្យ​​​អ្នក​​ខក​ខាន​ពេល​វេលា​​សំខាន់​។

៣) ប៉ះពាល់​ដល់​សុខភាព

ការ​ស្ទះ​ចរាចរណ៍​ ពិត​ណាស់​ចង់​មិន​ចង់​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់​ ហើយ​បើ​ពេល​កៀក​ម៉ោង​ធ្វើ​ការ​ទៀត​ កាន់​តែ​តឹងតែង​អារម្មណ៍​ ស្រួល​មិន​ស្រួល​ជាន់​យក​ៗ​ទៀត​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​អ្នក​ដទៃ​ សម្រាប់​អ្នក​មិន​សូវ​មាន​ភាព​អត់​ធ្មត់​។ ការ​បើកបរ​ដោយ​មាន​អារម្មណ៍​តឹងតែង​ អាច​បណ្ដាល​ឲ្យ​សម្ពាធឈាម​ឡើង​ខ្ពស់​ និង​បង្កើន​ល្បឿន​ចង្វាក់​បេះដូង​ ព្រម​ទាំង​មាន​កម្រិត​ ៦% ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ធាត់​។ ម្យ៉ាង​វិញ​ទៀត​ ក៏​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ និង​ទំនាក់ទំនង​ផង​ដែរ​។

៤) ចំណាយ​ថវិកា​ច្រើន​

អ្នក​ត្រូវ​ចំណាយ​ច្រើន​លើ​សាំង​ (តាម​កម្រិត​ម៉ាស៊ីន​ និង​បច្ចេកវិទ្យា​របស់​រថយន្ត​), កន្លែង​ចត​ (បើ​ក្រុមហ៊ុន​មិន​មាន​កន្លែង​ទំនេរ​) ព្រម​ទាំង​ការ​ថែទាំ​។ ធម្មតា​អ្នក​ប្រហែល​ជា​ដឹង​ ត្បិត​មើល​ទៅ​អ្នក​ចំណាយ​តែ​លើ​សាំង​ និង​កន្លែង​ចត​ តែ​រថយន្ត​បើកបរ​លើ​ផ្លូវ​ គ្រឿង​សមាសធាតុ​ខាងក្នុង​ក៏​ត្រូវ​បាន​ប្រើប្រាស់​ ដែល​អាច​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​ ឬ​ជួសជុល​៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.careeraddict.com/advantages-disadvantages-driving-work

ប្រភព៖ careeraddict   ប្រែ​សម្រួល៖ ប៊ុនធឿន