iPad ថ្មី របស់ Apple ក្រៅ​តែ​ពី​ប៊ិច មាន​ចំណុច​ខ្លាំង​អ្វី​ខ្លះ? 

  • 2018-04-05 01:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad ២០១៨ ថ្មី​របស់ Apple យក​មូលដ្ឋាន​ពី​ម៉ូដែល ២០១៧ តែ​មាន Processor លឿន​ជាង និង​អាច​ប្រើ​ប៉ិច​បាន (Apple Pencil) ដែល​អាច​បង្កើត​គំនូស​ផ្សេងៗ​លើ​អេក្រង់​។ iPad ថ្មី​នេះ​បាន​ប្រកាស​នៅ​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង Chicago បំណង​ផ្ដោត​លើ​ការ​អប់រំ ហើយ សិស្ស និង​គ្រូបង្រៀន​ក្នុង​សហរដ្ឋអាមេរិក ទទួល​បាន​ពិសេស​។ 

តែ​អ្នក​ប្រើប្រាស់​ទូទៅ សម្រាប់​កំណែទម្រង់ iPad នេះ​ប្រហែល​អាច​វាយ​តម្លៃ​ត្រឹម A ខណៈ iPad Pro នៅ​តែ A+។ តែ​ការ​បន្ថែម​ប៉ិច ពិត​ណាស់​បើ​អ្នក​ចង់​បាន តែ​មិន​តម្រូវ​នោះ​ទេ គ្រាន់​តែ​ជា​ការ​បន្ថែម​មួយ​ជ្រុង​ទៅ​លើ Tablet។ 

តម្លៃ iPad ២០១៨

iPad ៩.៧ អ៉ីង ២០១៨

មាន​ចំណុច​អ្វី​ខ្លះ​ខុសគ្នា​ពី iPad ២០១៧?

ម៉ូដែល​ឆ្នាំ​មុន រូបរាង​ស្អាត និង​ល្បឿន​គួរសម​ដែរ ដោយ​មាន Processor ថ្មី​បំពាក់​លើ​តួ iPad Air ចាស់ តែ​ធ្វើការ​បាន​យ៉ាង​ល្អ​។ ម្យ៉ាងទៀត iPad ក៏​មិន​មាន​ការ​ផ្លាស់ប្ដូរ​រូបរាង​អ្វី​ដែរ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

ម៉ូដែល iPad ៩.៧អ៊ីង ២០១៨ មាន​រូបរាង​ដូចគ្នា តែ​បាន​ពង្រឹង​សមត្ថភាព​ផ្នែក​ខាងក្នុង ដោយ​មាន Processor A10 ល្បឿន​លឿន​យក​ឈ្នះ​រាល់ iPhone និង iPad មួយ​ចំនួន​ លើកលែង​តែ iPad Pro និង iPhone 8, 8 Plus, X។ 

បច្ចុប្បន្ន iPad អាច​ដំណើរការ​ជាមួយ​ប៉ិច ស្រដៀង​ប៉ិច​លើ Surface របស់ Microsoft ដែរ ក្នុង​ការ​ជួយ​សម្រួល​ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កម្មវិធី​សិល្បៈ ឬ​គំនូរ​ផ្សេងៗ​។ ប៉ិច​របស់ Apple អាច​ដំណើរការ​ជាមួយ​បណ្ដាល​កម្មវិធី iWork រួមមាន Pages, Notes និង​កម្មវិធី​មួយ​ចំនួន​ទៀត​។ ការ​កត់​ចំណាំ​លើ PDFs និង រូបភាព​ក៏​កាន់​តែ​មាន​ភាព​ងាយស្រួល ខណៈ​ល្បឿន​ឆ្លើយ​តប​វិញ​ក៏​ល្អ​ផង​ដែរ​។ តែ​អ្នក​ប្រហែល​ជា​មិន​ត្រូវការ​ប៉ិច​នោះ​ទេ ខណៈ​ប្រើ​ត្រឹម​ម្រាម​ដៃ ជួយ​ការងារ​បាន​ល្អ បើ​អ្នក​មិន​ចង់​ចំណាយ​លុយ​បន្ថែម លើក​លែង​តែ​អ្នក​ចង់​សាកល្បង​វិធី​ថ្មី​លើ iPad។ ល្បឿន LTE លើ iPad មាន​ដល់​ទៅ ៣០០Mbps។

ថាមពល​ថ្ម ប្រើ​បាន ១០ ម៉ោង​ដូច​នឹង iPads ដទៃ​ទៀត​ដែរ ពេល​ប្រើ​អ៊ីនធឺណិត​។ ចំណុច​ដែល​ល្អ​ប្រសើរ​មាន​តែ Processor និង​ជម្រើស​ប៉ិច​តែ​ប៉ុណ្ណោះ​។ 

ចំណុច​ល្អ និង​មិន​ល្អ​របស់​ប៉ិច Apple

ប៉ិច Apple ប្រហែល​ជា​ចំណុច​ភ្ញាក់​ផ្អើល​បំផុត​របស់ iPad ដែល​មាន​សមត្ថភាព​គូសវាស​លើ​មុំ​ផ្សេងៗ។​ ប៉ិច​នេះ​សាក​ថ្ម​បាន​លឿន ជាមួយ​នឹង Lighting​ ខណៈ​តម្លៃ​ប្រហែល ៩៩ដុល្លារ។ រីឯ​ការ​រចនា​ស្អាត​មួយ​បែប​ដែរ តែ​គម្រប​គ្រប​ពី​លើ Lightning (សម្រាប់​ភ្ជាប់​សាក​ថ្ម​) ងាយស្រួល​នឹង​បាត់​។ ម្យ៉ាង​ទៀត លើ iPad ក៏​មិន​មាន​កន្លែង​ភ្ជាប់​ប៉ិច​តាម លើកលែង​តែ​អ្នក​ប្រើ​សម្បក​ភ្ជាប់​បន្ថែម​មាន​មុខងារ​នេះ​។ 

Logitech បង្កើត​ប៉ិច​មួយ ហៅថា Crayon តម្លៃ​ប្រហែល ៤៩ ដុល្លារ ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្មេងៗ​កាន់​ប្រើ ហើយ​មិន​រមៀល​ពី​លើ​តុ​នោះ​ទេ​។ តែ​មិន​ដូច​នឹង ប៉ិច​របស់ Apple ដែល​មាន​មុខងារ​សង្កត់​ពង្រីក​ទំហំ​គំនូស នេះ​ជា​ចំណុច​លេចធ្លោ​ជាង​បន្តិច​ដែរ​។ Crayon មាន​តែ​លើ​ទីផ្សារ​អប់រំ​ប៉ុណ្ណោះ​។ 

ប៉ិច​នេះ ជា​ឧបករណ៍​បន្ថែម​លើ iPad តែ​មែន​ទែន​ទៅ iPad ដំណើរការ​បាន​ល្អ​ដោយ​ប្រើ​ម្រាម​ដៃ លើកលែង​តែ​អ្នក​ចង់​គូស​ចំណាំ ឬ​ក៏​គូស​រូប ឧបករណ៍​នេះ​អាច​ជួយ​សម្រួល​ការងារ​បាន​៕

វីដេអូ៖

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី