ដំណោះស្រាយ​ពេល​បញ្ហា Focus មិន​ច្បាស់លើ​កាមេរ៉ា DSLR

  • 2018-04-04 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ប្ដូរ​ប្រើ​ពី​កាមេរ៉ា​ធម្មតា​ៗ​ទៅ​ប្រើ DSLR ចំណុច​មួយ​អាច​ពិបាក​បន្តិច​ក្នុង​ការ​សិក្សា​លើ​ការ Focus។ នេះ​ដោយសារ អ្នក​មាន​ជម្រើស​ច្រើន ក្នុង​ការ​កែប្រែ​ចំណុច Focus ជាមួយ​កាមេរ៉ា​កម្រិត​ខ្ពស់​បែប​នេះ​រួម​ទាំង​ការ Focus ដោយ​ស្វ័យប្រវត្តិ និង​កែប្រែ​ខ្លួន​ឯង​ផង​ដែរ​។ 

ចូល​ជិត Subject ពេក​

មុខងារ Autofocus របស់​កាមេរ៉ា DSLR មិន​ផ្ដល់​រូបភាព​ច្បាស់​នោះ​ទេ ពេល​អ្នក​ចូល​ជិត Subject ពេក លើកលែង​តែ​អ្នក​ប្រើ Macro lens។ អ្នក​គួរ​ថយ​ឆ្ងាយ​បន្តិច​ពី Subject បើ​មិន​ដូច្នោះ​ការ Focus នឹង​បង្ហាញ​ព្រាល​។ 

ជៀសវាង​ប្រឈម​ពន្លឺ​ដោយ​ផ្ទាល់​

ចំណាំង​ពន្លឺ​ខ្លាំង អាច​បណ្ដាល​ឲ្យ​មុខងារ Autofocus របស់ DSLR មិន​អាច​ចាប់ Subject បាន​ល្អ​នោះ​ទេ​។ អ្នក​គួរ​ប្ដូរ​ទីតាំង ឬ​ប្រើ​ឆត្រ កាត់បន្ថយ​ពន្លឺ​ប្រឈម​នឹង​កាមេរ៉ា ក៏​ដូចជា​លើ Subject។ 

ស្ថានភាព​ងងឹត Focus ដំណើរការ​មិន​សូវ​ល្អ​នោះ​ទេ​

ពេល​អ្នក​ថតរូប​ក្នុង​ស្ថានភាព​ងងឹត អ្នក​ប្រហែល​ជា​មាន​បញ្ហា​ជាមួយ​នឹង​មុខងារ Autofocus។ អ្នក​គួរ​ចុច​ប៊ូតុង​ថត​សង្កត់​ត្រឹម​ពាក់​កណ្ដាល ដើម្បី​ឲ្យ​កាមេរ៉ា DSLR មាន​ពេល​គ្រប់គ្រាន់ Focus លើ Subject ទុកមុន ពេល​ថត​ក្នុង​ស្ថានភាព​ងងឹត​។ 

គំនូស​ក្រឡា អាច​បន្លំ​ប្រព័ន្ធ Autofocus បាន​

បើ​អ្នក​ថតរូប ពេល Subject ពាក់​ខោអាវ​មាន​ឆ្នូត​ទម្រង់​ផ្សេងៗ មុខងារ Autofocus លើ​កាមេរ៉ា​ប្រហែល​ជា​ចាប់ Subject មិន​បាន​ល្អ​នោះ​ទេ​។ អ្នក​គួរ​ធ្វើការ Focus ជា​មុន​លើ Subject ដូច​ខាងលើ ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ​។ 

ព្យាយាម​ប្រើ Spot Focus

វា​ហាក់​ពិបាក​បន្តិច ពេល​ប្រើ​មុខងារ Autofocus របស់​កាមេរ៉ា DSLR ពេល​ថត Subject ស្ថិត​នៅ​ផ្ទៃ​ខាងក្រោយ ដែល​មាន ធាតុ​ច្រើន​នៅ​ផ្ទៃ​ខាងមុខ​។  ធម្មតា កាមេរ៉ា​ប្រហែល​ជា​ព្យាយាម Autofocus លើ​ធាតុ​នៅ​ផ្ទៃ​ខាងមុខ​។ អ្នក​ត្រូវការ​ចុច​ប៊ូតុង​សង្កត់​ពាក់​កណ្ដាល ដើម្បី Focus ជាមុន ដោយ​ស្វែងរក​ធាតុ​មួយ​ដែល​មាន​ចម្ងាយ​ស្ទើរ​តែ​ដូច​នឹង Subject តែ​ចេញ​ពី​ធាតុ​នៅ​ផ្ទៃ​ខាងមុខ​។ 

អ្នក​គួរ​រក្សា​ប៊ូតុង​សង្កត់​ពាក់​កណ្ដាល ហើយ​ផ្លាស់ប្ដូរ​ប្លង់​រូបភាព មាន Subject ក្នុង​ទីតាំង​អ្នក​ចង់​បាន រួច​ចុច​សង្កត់​ពេញ​ក្នុង​ការ​ថត​។ 

អ្នក​ក៏​អាច​ផ្លាស់ប្ដូរ​ប្រភេទ Spot focus នៃ​ប្រព័ន្ធ Autofocus ដើម្បី​ធានា​ថា​កាមេរ៉ា DSLR Focus បាន​ត្រឹមត្រូវ​លើ Subject អ្នក​ចង់​បាន​។ 

ប្ដូរ​ប្រើ Manual Focus វិញ​

ដូច​អ្នក​ដឹង​ស្រាប់​ហើយ មុខងារ Autofocus របស់​កាមេរ៉ា DSLR មិន​សូវ​ដំណើរការ​បាន​ល្អ​នោះ​ទេ​។ អ្នក​អាច​សាក​ប្រើ Manual focus លើ​កាមេរ៉ា DSLR ឬ Lens ដែល​អ្នក​ត្រូវការ​បើក​ប្ដូរ Lens ពី AF (Autofocus) ទៅ MF (Manual Focus)។ 

ពេល​កាមេរ៉ា​បាន​កំណត់​ជា​ Manual focus អ្នក​អាច​ប្ដូរ​កម្រិត Focus លើ​កង Lens បាន​។ ពេល​អ្នក​បង្វិល​ប្ដូរ​ទីតាំង​កង Lens អ្នក​នឹង​ឃើញ​ការ Focus របស់ Subject ផ្លាស់ប្ដូរ​លើ​អេក្រង់ LCD ឬ​តាមរយៈ Viewfinder រួច​កែប្រែ​តាម​ការ​គួរ​។ 

ពង្រីក​ទិដ្ឋភាព​ងាយស្រួល​ក្នុង​ការ Focus

កាមេរ៉ា DSLR​ មួយ​ចំនួន មាន​ជម្រើស​ពេល​អ្នក​ប្រើ Manual Focus ក្នុង​ការ​ពង្រីក​រូបភាព​លើ​អេក្រង់ LCD ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេច​បាន​ការ Focus ច្បាស់​៕ 

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន