ទើប​ប្តូរ​ប្រើ iPhone លើ​កដំបូង​មែនទេ? គួរ​ដឹង​គន្លឹះប្រើប្រាស់​​ខ្លះៗ​ទៅ

  • 2018-04-03 04:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ប្រើ Android យូរ ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ថ្មី ដោយ​ប្រើ iPhone ជំនួស​វិញ អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​ការ​ទទួល​យក​ចំណេះដឹង​ថ្មី​មួយ​បែប​ទៀត​។ ហើយ​នេះ​ជា​អ្វី​អ្នក​គួរ​ដឹង​។ 

កម្មវិធី iTunes

អ្នក​ត្រូវការ​កម្មវិធី iTunes លើ​កុំព្យូទ័រ ដើម្បី​ងាយស្រួល​ដោត​ភ្ជាប់​ប្រើ​ជាមួយ iPhone និង​គ្រប់គ្រង​លើ​តន្ត្រី ឬ​វីដេអូ ខណៈ Android ប្រើ​កម្មវិធី​ផ្សេង​។ បច្ចុប្បន្ន iTunes ឬ iCloud ឬ Cloud Service ផ្សេង​ទៀត អាច​គ្រប់គ្រង​លើ Contents ដូចជា បញ្ជី​លេខ​ទូរសព្ទ, ប្រតិទិន​ និង​កម្មវិធី​លើ​ទូរសព្ទ​បាន​។ 

អ្នក​ប្រហែល​ជា​ត្រូវការ​ទាញ​យក​ទិន្នន័យ​ពី​ទូរសព្ទ ទៅ​កាន់ iPhone ហើយ iTunes ជា​វិធី​ងាយស្រួល​ក្នុង​ការ​ធ្វើ។ iTunes អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ពី​វេបសាយ Apple។​

Sync Content ទៅ​កាន់​កុំព្យូទ័រ​

អ្នក​គួរ​ប្រាកដ​ថា គ្រប់​យ៉ាង​លើ​ទូរសព្ទ Android ត្រូវ​បាន Sync ទៅ​កាន់​កុំព្យូទ័រ មុន​ពេល​អ្នក​ប្ដូរ​ទៅ​កាន់ iPhone ដោយ​រួម​មាន តន្ត្រី ប្រតិទិន បញ្ជី​អាសយដ្ឋាន រូបភាព វីដេអូ និង​ទិន្នន័យ​ផ្សេង​ទៀត​។ 

នេះ​ជា​វិធី​ជួយ​ធានា​ទិន្នន័យ ដោយ Back up ពី​ទូរសព្ទ ទៅ​កុំព្យូទ័រ មុន​ពេល​អ្នក​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​។ 

Content អ្វី​អ្នក​អាច​ធ្វើការ​ផ្ទេរ​?

ការ​ប្ដូរ​ប្រើ​ស្មាតហ្វូន​ថ្មី គួរ​ធានា​ថា​រាល់​ទិន្នន័យ​តាម​ទៅ​ជាមួយ​ស្មាតហ្វូន​ថ្មី​នោះ​ដែរ​។ នេះ​ជា​ប្រភេទ​ទិន្នន័យ​អ្នក​អាច និង​មិន​អាច​ផ្ទេរ​ចេញ​។ 

១) តន្ត្រី​

បើ​តន្ត្រី​លើ​ទូរសព្ទ​ជា​ប្រភេទ DRM-free (មិន​ទិញ​ពី Online) អ្នក​គ្រាន់​តែ​បញ្ចូល​តន្ត្រី​ទៅ​កាន់ iTunes ហើយ​អ្នក​អាច Sync ទៅ​កាន់ iPhone បាន​។​ 

បើ​តន្ត្រី​ជា​ប្រភេទ DRM (បាន​ទិញ​ពី Online) អ្នក​ប្រហែល​ត្រូវការ​កម្មវិធី​ដើម្បី​មាន​សិទ្ធ​ប្រើប្រាស់​។ DRM មួយ​ចំនួន​មិន​អាច​ប្រើ​លើ iPhone បាន​នោះ​ទេ​។ 

Files របស់ Windows Media មិន​អាច​ចាក់​ស្ដាប់​លើ iPhone ទេ ដូច្នេះ​គួរ​បញ្ចូល​ទៅ​កាន់​ iTunes បម្លែង​ទៅ MP3 ឬ AAC ហើយ​ធ្វើការ Sync។ Files របស់ Windows Media ប្រភេទ DRM ប្រហែល​មិន​អាច​ប្រើ​ក្នុង iTunes បានទេ។ 

បើ​អ្នក​ទាញ​យក​តន្ត្រី​ពី​សេវាកម្ម​ចាក់​ស្ដាប់​ដូចជា Spotify អ្នក​គ្រាន់​តែ​ទាញ​យក​កម្មវិធី​លើ iPhone និង​ប្រើ​គណនី Sign​In អ្នក​នឹង​អាច​ទាញ​យក​ស្ដាប់​បាន​វិញ​។ 

២) រូបភាព និង​វីដេអូ​

អ្នក​ប្រហែល​ជា​មិន​ចង់​បាត់បង់​អនុស្សាវរីយ៍​រាប់​រយ រាប់ពាន់ ដោយ​គ្រាន់​តែ​ផ្លាស់ប្ដូរ​ទូរសព្ទ​នោះ​ឡើយ​។ 

បើ​អ្នក Sync រូបភាព​ពី​ទូរសព្ទ Android ទៅ​កាន់​កម្មវិធី​គ្រប់គ្រង​រូបភាព​លើ​កុំព្យូទ័រ អ្នក​គួរ​តែ​អាច​ទាញ​វា​ចូល​ទៅ​កាន់ iPhone។ បើ​អ្នក​ប្រើ Mac គ្រាន់​តែ Sync រូបភាព​ទៅ​កាន់​កម្មវិធី Photos (ឬ ចម្លង​រូបភាព​ទៅ​កាន់​កុំព្យូទ័រ រួច​បញ្ចូល​ទៅ​ក្នុង​កម្មវិធី Photos)។

លើ Windows មាន​កម្មវិធី​គ្រប់គ្រង​រូបភាព​ជា​ច្រើន អ្នក​អាច​ស្វែងរក​បាន ក្នុង​ការ Sync ជាមួយ iPhone ឬ​ប្រើ iTunes។ 

បើ​អ្នក​ទុក​រូបភាព​លើ Online Photo Storage ឬ​ទំព័រ​ផ្សេងៗ​ដូចជា Flickr ឬ Instagram រូបភាព​អ្នក​នៅ​តែ​ស្ថិត​នៅ​ទីនោះ​។ អ្នក​អាច Sync រូបភាព​ពី​គណនី​ទៅ​កាន់​ទូរសព្ទ អាស្រ័យ​លើ​មុខងារ​ផ្ដល់​ឲ្យ​។ 

៣) កម្មវិធី​

កម្មវិធី​លើ​ទូរសព្ទ Android មិន​អាច​ផ្ទេរ​ទៅ​កាន់ iPhone បាន​នោះ​ទេ​។ អ្នក​អាច​ស្វែងរក​ឈ្មោះ​កម្មវិធី​ពី​ក្នុង App Store សម្រាប់​កម្មវិធី​អ្នក​ចង់​បាន​។ 

បើ​កម្មវិធី​តម្រូវ​ឲ្យ​អ្នក​បង្កើត​គណនី ឬ​រក្សាទុក​ទិន្នន័យ​អ្នក​ក្នុង Cloud អ្នក​គួរ​តែ​អាច​ទាញ​យក​ទិន្នន័យ​ទៅ​កាន់ iPhone បាន​តែ​កម្មវិធី​មួយ​ចំនួន​រក្សាទុក​ទិន្នន័យ​លើ​ទូរសព្ទ​តែ​ម្ដង​។ ដូចនេះ អ្នក​ប្រហែល​ជា​បាត់បង់​ទិន្នន័យ​ទាំង​នោះ​។ 

៤) បញ្ជី​លេខ​ទូរសព្ទ​

អ្នក​មាន​វិធី​ពីរ ក្នុង​ការ​ផ្ទេរ​បញ្ជី​អាសយដ្ឋាន​ទៅ​កាន់ iPhone។ ទី​មួយ អ្នក Sync ទូរសព្ទ Android ទៅ​កាន់​កុំព្យូទ័រ ហើយ​ប្រាកដ​ថា​បញ្ជី​លេខ​ទូរសព្ទ​បាន Sync ពេញ​លេញ​ទៅ​កាន់​កម្មវិធី Windows Address Book ឬ Outlook Express លើ Windows ឬ​កម្មវិធី Contacts លើ Mac។ 

ជម្រើស​មួយ​ទៀត គឺ​រក្សាទុក​បញ្ជី​អាសយដ្ឋាន​ក្នុង Cloud ដូចជា Yahoo Address Book ឬ Google Contacts។ បើ​អ្នក​បាន​ប្រើ​សេវា​ទាំង​នេះ ឬ​សម្រេច​ចិត្ត​ចង់​ប្រើ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​បញ្ជី​លេខ​ទូរសព្ទ គួរ​ប្រាកដ​ថា​រាល់ Content ក្នុង​បញ្ជី​អាសយដ្ឋាន​ត្រូវ​បាន Sync។ 

៥) ប្រតិទិន​

ការ​ផ្ទេរ​រាល់​ព័ត៌មាន​សំខាន់ៗ​ក្នុង​ប្រតិទិន មាន​លក្ខណៈ​ស្រដៀង​នឹង​វិធី​បាន​ប្រើ​សម្រាប់​បញ្ជី​លេខ​ទូរសព្ទ​។ បើ​អ្នក​ប្រើ​ប្រតិទិន Online តាម​រយៈ Google ឬ Yahoo ឬ​កម្មវិធី​លើ Desktop ដូចជា Outlook គ្រាន់​តែ​ប្រាកដ​ថា​ទិន្នន័យ​ធ្វើ​កំណែទម្រង់​ចុង​ក្រោយ​។ ពេល​អ្នក​ដំណើរការ iPhone ថ្មី អ្នក​អាច​ភ្ជាប់​គណនី ហើយ Sync ទិន្នន័យ​បាន​។ 

បើ​អ្នក​ប្រើ​កម្មវិធី​ប្រតិទិន​ផ្សេង អ្នក​អាច​ត្រួត​ពិនិត្យ​មើល​ក្នុង App Store ក្រែង​មាន​ជំនាន់​ប្រើ​លើ iPhone។ បើ​មាន​ អ្នក​ប្រើ​គណនី​ដូចគ្នា​កាល​ប្រើ​នៅ Android ក្នុង​ការ​ប្រើ​ទិន្នន័យ​។ បើ​គ្មាន អ្នក​ប្រហែល​ជា​ត្រូវការ Export ទិន្នន័យ​ចេញ ពី​កម្មវិធី អ្នក​ប្រើ​បច្ចុប្បន្ន ហើយ​បញ្ចូល​ទៅ​កាន់​ប្រតិទិន Google ឬ Yahoo ហើយ​បន្ថែម​វា​ទៅ​កាន់​កម្មវិធី​ថ្មី​ណា​មួយ​អ្នក​ចង់​ប្រើ​។ 

៦) រឿង និង​កម្មវិធី​ទូរទស្សន៍​

បញ្ហា​ក្នុង​ការ​ផ្ទេរ​រឿង និង​កម្មវិធី​ទូរទស្សន៍ ស្រដៀង​នឹង​ការ​ផ្ទេរ​តន្ត្រី​។ បើ​វីដេអូ​ជា​ប្រភេទ DRM ឬ​ជា​ទម្រង់ Windows Media អ្នក​មិន​អាច​ចាក់​មើល​លើ iPhone បាន​ឡើយ​។ 

បើ​អ្នក​បាន​ទិញ​រឿង​តាមរយៈ​កម្មវិធី គួរ​ពិនិត្យ​មើល​បើ​មាន​ជំនាន់​លើ iPhone ដូច្នេះ​អ្នក​អាច​ចាក់​មើល​លើ iPhone បាន។

៧) សារ​

សារ​បាន​រក្សាទុក​លើ Android ប្រហែល​ជា​មិន​អាច​ផ្ទេរ​ទៅ​កាន់ iPhone បាន​ទេ លុះ​ត្រា​វា​ស្ថិត​នៅ​កម្មវិធី​ផ្សេង ដែល​រក្សាទុក​ក្នុង Cloud និង​មាន​ជំនាន់​ប្រើ​លើ iPhone។ ដូចនេះ ពេល​អ្នក Sign In ចូល​កម្មវិធី​លើ iPhone សារ​ពី​មុន​ៗ នឹង​បង្ហាញ​៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន