ស្រាយ​ចម្ងល់ ហេតុអ្វី​សត្វ​សុនក​ អាច​យល់​អារម្មណ៍​មនុស្ស​បានល្អ

  • 2018-04-02 03:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​ស្វយ័ត​ជាតិ​របស់ Mexico ក្នុង​ក្រុង Mexico បាន​តម្រុយ​ខ្លះ​លើ​ហេតុផល​សត្វ​សុនក​យល់​ពី​មនុស្ស​បាន​ល្អ​។ 

ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា fMRI (Functional Magnetic Resonance Imaging) ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្កេន​ខួរក្បាល​សត្វ​សុនក ៤ក្បាល​ប្រភេទ Border collies ដែល​បាន​បង្វឹក​អង្គុយ​លើ​ឧបករណ៍​ស្កេន ដោយ​មិន​កម្រើក​។ សត្វ​សុនក​បាន​បង្ហាញ​ពី​ទឹកមុខ សប្បាយ ក្រៀមក្រំ ខឹង និង​ភ័យខ្លាច ពេល​សម្លឹង​មើល​មនុស្ស​មិន​ដែល​ស្គាល់ នេះ​បើ​តាម​គំរូ​ខួរក្បាល​ដែល​បាន​ថត​ទុក​។ 

ការ​វិភាគ​លើ​គំរូ​ទាំង​នេះ ដោយ​ប្រើ Machine-learning algorithms បាន​ធ្វើ​ឲ្យ​ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ប្រភេទ​ទឹក​មុខ​មួយ​ណា សត្វ​សុនក​បាន​ឃើញ​។ 

ស្រដៀង​គ្នា​នេះ​ ក្រុម​ស្រាវជ្រាវ​នៅ​ប្រទេស​ជប៉ុន អាច​ប្រើ AI ដើម្បី​ពិពណ៌នា​រូបភាព អ្វី​មនុស្ស​បាន​ឃើញ ដែល​បាន​ប្រើ​បច្ចេកវិទ្យា​ស្កេន​រូបភាព​ខួរក្បាល fMRI នេះ​ដែរ​។ 

បច្ចុប្បន្ន បើ​នរណា​ម្នាក់​រក​ឃើញ​វិធី​បម្លែង​បច្ចេកទេស​ ឬ​ទិន្នន័យ​ទៅ​ជា​ឧបករណ៍​អាន​ខួរ​ក្បាល (វិភាគ​និង​បង្ហាញ​អ្វី​បាន​ឃើញ​) ដូច្នេះ​យើង​អាច​ឃើញ​ព័ត៌មាន​បាន​កាន់​តែ​ច្រើន​ពី​របៀប​ដែល​សត្វ​សុនក​បកប្រែ​ពិភពលោក​ជុំវិញ​ខ្លួន​ពួក​វា​ប្រចាំ​ថ្ងៃ​៕ 

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន